ជាតិ
បទយកការណ៍ / បទសម្ភាសន៍
រថយន្ត
ឡាន​បុរាណ ក្លាយជា​គ្រឿង​លំអ​ក្នុង​គេហដ្ឋាន ភោជនីយដ្ឋាន ឬ​សណ្ឋាគារ​
17, Jun 2019 , 8:19 pm        
រូបភាព
​ភ្នំពេញ​៖ រថយន្ត​បុរាណៗ ម៉ាក JEEP គឺជា​រថយន្ត​ដែល​ហាក់​មាន​វត្តមាន​ច្រើន​នៅ​កម្ពុជា បន្ទាប់ពី​រថយន្ត MERCEDES ប្រភេទ​បុរាណៗ​ដូចគ្នា​។ នៅក្នុង​កិច្ច​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក ជី​ង ឡុង វ័យ​២៩​ឆ្នាំ ជា​ម្ចាស់​យានយន្ដ​ដ្ឋា​ន ឯម វណ្ណា នៅ​បណ្តោយ​ផ្លូវ​៤៨៤ ក្បែរ​លូ​បឹងត្របែក ដែល​ធ្លាប់បាន​ជួសជុល និង​រៀប​រថយន្ត​បុរាណ​ច្រើន​ដែរនោះ បាន​ឲ្យ​ដឹង​អតិថិជន​របស់លោក​ដែល​បាន​យក​រថយន្ត​បុរាណ​មក​ជួសជុល ភាគច្រើន​ជា​អ្នកមាន​ទ្រព្យ​ច្រើន ដែល​ស្រឡាញ់ និង​ចង់​អភិរក្ស​រថយន្ត​បុរាណ​។ លោក ជី​ង ឡុង បញ្ជាក់ទៀតថា រថយន្ត​បុរាណ​ទាំងនោះ ភាគច្រើន​មិនបាន​បើកបរ​នៅលើ​ដងផ្លូវ​នោះទេ ដោយសារតែ​វា​ពិបាក​បើក​ជាង​រថយន្ត​ដែល​ផលិត​បច្ចុប្បន្ន ប៉ុន្តែ​វា​បាន​ក្លាយជា​វត្ថុ​តាំង​លម្អ​នៅក្នុង​គេហដ្ឋាន ភោជនីយដ្ឋាន ឬ​សណ្ឋាគារ​ទៅវិញ​។ 

 

​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញ​ស្តាប់​កិច្ច​សម្ភាស​រវាង នាយ យ៉ាន នៃ​សារព័ត៌មាន​ថ្មីៗ និង​លោក ជី​ង ឡុង ដូចតទៅ​៖


 
 
JEEP គឺជា​ម៉ាក​រថយន្ដ​ដើមកំណើត​នៅ​សហរដ្ឋអាមេរិក (​ក្រុមហ៊ុន FORD) ដែល​ពេលបច្ចុប្បន្ន​ជា​កម្មសិទ្ធិ​របស់​ក្រុម FIAT នៅ​ប្រទេស​អ៊ីតាលី និង​ដែល​ទីស្នាក់ការ​កណ្ដាល​នៅ​ប្រទេស​អេ​ស្ប៉ា​ញ​។ ពីដំបូង​នៅ​ឆ្នាំ​១៩៤៥ JEEP ផលិត​ឡាន​ប្រភេទ​យោធា​។ រហូតដល់​ឥឡូវនេះ JEEP បាន​ប្រឌិត​រថយន្ដ​ប្រមាណ ១០​ម៉ូ​ឌែ​ល ដែល​ភាគច្រើន​ស្រដៀងៗ​គ្នា តែ​ឈប់​ផលិត​រថយន្ដ​សម្រាប់​ទា​ហ៊ាន​៕
 








Tag:
 ឡាន​បុរាណ​
 MERCEDES
 JEEP
© រក្សាសិទ្ធិដោយ thmeythmey.com