ជាតិ
សុខភាព
ក្រសួង​ចេញ​លិខិត​ព្រមាន​ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​ដែល​ឲ្យ​អ្នកជំងឺ​សម្រាក​ព្យាបាល​លើស​២៤​ម៉ោង​
17, Jun 2019 , 10:12 pm        
រូបភាព
ដោយ:
ភ្នំពេញ​៖ ក្រ​សួង​សុខាភិបាល នា​ថ្ងៃទី​១៧ ខែមិថុនា បានចេញ​លិខិត​ព្រមាន​ម្ចាស់​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ «​ហម ឡុង​» នៅ​សង្កាត់​មនោ​រម្យ ខណ្ឌ​៧​មករា រាជធានី​ភ្នំពេញ បានអនុញ្ញាត​ឲ្យ​អ្នកជំងឺ​គ្រុនឈាម​សម្រាក​ព្យាបាល​ដល់​ទៅ​៩​ថ្ងៃ​។ នេះ​ជា​ករណី​ខុសពី​លិខិតបទដ្ឋាន​គតិយុត្ត​រប​ស់​ក្រសួង ដែល​ចុះ​នៅ​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៨ ដែល​ហាម​ម្ចាស់​បន្ទប់​ពិគ្រោះ​ជំងឺ​ទូទៅ​ មាន​គ្រែ​សម្រាក ​និង​ព្យាបាល​មិន​ឲ្យ​លើសពី​២៤​ម៉ោង​ឡើយ​។



​ក្រសួងសុខាភិបាល​បញ្ជា​ក់ថា បើ​ម្ចាស់​បន្ទប់​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ទូទៅ​មិន​ព្រម​គោរព​មាន​គោលការណ៍​ណែនាំ​របស់​ក្រសួងសុខាភិបាល​ទេនោះ ក្រសួង​នឹង​ចាត់វិធានការ​តាមច្បាប់​។ នេះ​បើតាម​សំណេរ​ក្នុង​លិខិត​ព្រមាន​ដែល​ចុះហត្ថលេខា​ដោយ​លោកស្រី​រដ្ឋលេខាធិការ ឱ វណ្ណឌី​ន​។​

​បើ​យោងតាម​លិខិតអនុញ្ញាត​បើក​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​របស់​ក្រសួងសុខាភិបាល បន្ទប់​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ទូទៅ គឺ​គ្រាន់តែ​ជា​កន្លែង​ពិនិត្យ​រកមុខ​សញ្ញា​នៃ​ជំងឺ ដែល​មិន​អនុញ្ញាត​ឲ្យ​សម្រាក​ព្យាបាល​លើសពី​២៤​ម៉ោង​ឡើយ និង​មិន​អនុញ្ញាត​ឲ្យ​ដាក់តាំង​លក់​ឱសថ​ក្នុង​បន្ទប់​ពិគ្រោះ​ព្យាបាល​ជំងឺ​ឡើយ​៕






Tag:
 ក្រសួងសុខាភិបាល​
  ​អ្នកជំងឺ​
  ​គ្រុនឈាម
© រក្សាសិទ្ធិដោយ thmeythmey.com