អន្តរជាតិ
នយោបាយអន្តរជាតិ
អតីតប្រធានាធិបតីអេហ្ស៊ីបលោក Mohamed Morsi ទទួលមរណភាព លោក Morsi ត្រូវបានក្រុមយោធាទម្លាក់ពីតំណែង និងឃុំខ្លួន តាំងពីឆ្នាំ២០១៣មក។ រូបថត AFP
× លោក Mohamed Morsi បានទទួលមរណភាព នាថ្ងៃទី១៧ ខែមិថុនា បន្ទាប់ពីបានដួលសន្លប់ក្នុងសវនាការនៅក្រុងគែរ កាលពីថ្ងៃចន្ទ។ នេះបើតាមការផ្សាយរបស់ទូរទស្សន៍រដ្ឋអេហ្ស៊ីប។
ប្រភពពីតុលាការបានអះអាងថា លោក Morsi បាននិយាយក្នុងសវនាការប្រមាណ២០នាទី មុនពេលដួលសន្លប់ ហើយត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ជាកន្លែងដែលលោកទទួលមរណភាព។
លោក Morsi ជាប្រធានាធិបតីជាប់ឆ្នោតដំបូងបំផុតនៅអេហ្ស៊ីប កាលពីឆ្នាំ២០១២ បន្ទាប់ពីបញ្ចប់ការគ្រប់គ្រងអំណាច៣០ឆ្នាំរបស់លោក Hosni Mubarak។
លោកត្រូវក្រុមយោធាដែលដឹកនាំដោយប្រធានាធិបតីបច្ចុប្បន្ន លោក Abdel Fattah el-Sisi ធ្វើរដ្ឋប្រហារទម្លាក់កាលពីអំឡុងខែកក្កដា ឆ្នាំ២០១៣ ហើយរងនូវការចោទប្រកាន់ជាច្រើន ជាពិសេសក្នុងចលនាបដិវត្តន៍ប្រជាជនឆ្នាំ២០១១ ហើយលោកទទួលបានការផ្តន្ទាទោសជាច្រើនឆ្នាំផងដែរ។
លោក Morsi អាយុ៦៧ឆ្នាំ តែងតែបដិសេធការព្យាបាលជំងឺរបស់ខ្លួន។ មរណភាពរបស់នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ គឺនៅចំខួប៧ឆ្នាំនៃការជាប់ឆ្នោតដោយស្របច្បាប់របស់លោកផងដែរ៕
Tag:
Mohamed Morsi
អេហ្ស៊ីប
© រក្សាសិទ្ធិដោយ thmeythmey.com