ពីនេះ ពីនោះ
ព័ត៍មានសុខភាព
សម្លៀកបំពាក់​ទើប​ទិញ​ថ្មី ត្រូវតែ​បោក​វា​សិន​មុននឹង​ពាក់ តើ​ដឹងថា​ហេតុអ្វី​ដែរ​ទេ​?
19, Jun 2019 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ការបោក​សម្លៀកបំពាក់​សិន​មុននឹង​ពាក់​វា គឺជា​ច្បាប់​ក្បួន​មួយ​ដែល​យើង​ត្រូវតែ​ធ្វើ ជាពិសេស​សម្រាប់​ទារក​តូចៗ​តែម្តង​។ បច្ចុប្បន្ននេះ ការបោក​សម្លៀកបំពាក់​មុន​យក​វា​មក​ស្លៀក​រឹតតែ​ធ្វើ​ឲ្យ​ខ្ញុំ​យល់ថា​វា​មាន​សារៈសំខាន់​សម្រាប់​ខ្ញុំ ដោយសារតែ ជាតិ​សាច់​ក្រណាត់​របស់​វា​ដែល​មិនទាន់បាន​បោក​សម្អាត​អាចធ្វើ​ឲ្យ​មាន​បញ្ហា​ដល់​ស្បែក និង​ផ្សេងៗ​ទៀត​បាន​។ មួយវិញទៀត ការដែល​ធ្វើបែបនេះ​អាចជា​ទង្វើ​មួយ​អាចជួយ​ថែរក្សា​អនាម័យ​រាងកាយ​បាន​។



ទោះបីជា​យ៉ាងណាក៏ដោយ មាន​ហេតុផល ៣​យ៉ាង​ដែល​អ្នក​ត្រូវតែ​បោក​សម្លៀកបំពាក់​ដែល​ទើបតែ​ទិញ​រួច​ជានិច្ច​មុននឹង​ស្លៀក​វា​។ 
 
•​ ​នៅក្នុង​ហាង តែងតែមាន​មនុស្ស​ជាច្រើន​ល​សម្លៀកបំពាក់​ទាំ​ង​អស់នោះ​
•​ ​សារធាតុ​គីមី​ជាច្រើន​ដែល​ប្រើ​សម្រាប់​បង្កើតជា​ពណ៌​ដល់​សាច់​ក្រណាត់ អាចធ្វើ​ឲ្យ​ស្បែក​រលាក​បាន​
•​ ​សម្លៀកបំពាក់​ទាំងនោះ​តែងតែមាន​ភ្លី​រញ៉េរញ៉ៃ​ច្រើន ដូច្នេះ​ការបោក​វា​ឲ្យ​ស្អាត​ល្អ និង​អ៊ុត​រួច នឹងធ្វើ​ឲ្យ​វា​កាន់តែ​ល្អ​មួយកម្រិត​ទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com