អត្ថបទពាណិជ្ជកម្ម
ដំណឹង​ល្អ​! បន្ទាប់ពី​អស់​ស្ដុក​មួយរយៈ ពេលនេះ Nokia 4.2 មាន​ក្នុង​ស្ដុក​ទីផ្សារ​កម្ពុជា​វិញ​ហើយ​
18, Jun 2019 , 11:23 am        
រូបភាព
ដោយ: ថ្មីៗ
Nokia 4.2 គឺជា​ម៉ូ​ឌែ​ល​ថ្មី​មួយ​របស់ Nokia ដែល​ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង ទាំង​ក្នុងប្រទេស​កម្ពុជា នឹង​ក្រៅប្រទេស​។ Nokia 4.2 ទើបតែ​ចូល​ទីផ្សារ​ត្រឹមតែ​ប៉ុន្មាន​ខែ​មុន​ប៉ុណ្ណោះ ប៉ុន្តែ​យើង​ឃើញថា ម៉ូ​ឌែ​ល​ដ៏​ស្រស់​សង្ហា​ដែល​ក្រុមហ៊ុន HMD GLOBAL ផលិតឡើង​មួយ​នេះ​ទទួលបាន​ការគាំទ្រ​យ៉ាង ពី​សំណាក់​ហ្វេ​នៗ​របស់ Nokia នៅ​កម្ពុជា រហូតដល់​លក់​អស់​ស្ដុក​។ បើទោះជា​អស់ពី​ស្ដុក​យ៉ាងណាក៏ដោយ ក៏​នៅមាន​អតិថិជន​ជាច្រើន សួ​នាំ​រក​ជាវ​ម៉ូ​ឌែ​ល​ដ៏​ពេញនិយម​មួយ​នេះ​។ ឥឡូវនេះ​លោកអ្នក​អា​ចរក​ជាវ​នូវ​ម៉ូ​ឌែ​ល  Nokia 4.2 នេះ​បាន​វិញ​ហើយ​ក្នុងតម្លៃ​ពិសេស​ទៀតផង គឺ​ត្រឹមតែ ១៥៥ ដុល្លារ ព្រោះ​ម៉ូ​ឌែ​ល​មួយ​នេះ ទើប​តែមាន​ស្ដុក​ថ្មី​បន្ទាប់ពី​អស់​ស្ដុក​មួយរយៈ​ពេល​មក​។​
 
 
 
​គួររំលឹកថា HMD GLOBAL បាន​ផលិត​ស្មា​ត​ហ្វូ​ន Nokia 4.2 នេះ​ឡើង ដោយ​យកចិត្តទុកដាក់​ខ្លាំង​មែនទែន​។  Nokia 4.2 ដោយបាន​រចនា​ឡើង ជាមួយ​រូបរាង​ស្លី​មយ៉ាង​ស្រស់ស្អាត ដែល មាន​ទម្ងន់ ១៦១ ក្រាម​។ HMD GLOBAL បាន​រចនា​ផ្នែក​ខាងក្រោយ របស់​ទូរ​សព្ទ Nokia 4.2 ដោយមាន​កាមេរ៉ា ២​គ្រាប់ នៅ​ខាងក្រោយ​ជាមួយនឹង Flash មួយ​គ្រាប់ អម​ជាមួយ logo របស់ Nokia នៅ​ចំ​កណ្ដាល​ទូរ​សព្ទ ផ្នែក​ខាង​ក្រាយ​យ៉ាង​ស្រស់ស្អាត​។ ផ្នែក​ខាងស្ដាំ ភ្ជាប់​មកជា​មួយ​ប៊ូ​តុង​សំឡេង និង​ប៊ូ​តុង​ចាក់សោរ​។ លើសពីនេះ Nokia 4.2 បាន​បំពាក់​ប៊ូ​តុង​ជំនួយការ Google Assistant នៅ​ផ្នែក​ខាងឆ្វេង​របស់​វា​។ ផ្នែក​ខាងមុខ​របស់​ទូរ​សព្ទ​ដែលមាន​តម្លៃ​ក្រោម ២០០ ដុល្លារ​នេះ បាន​បំពាក់​មក​ជាមួយនឹង​អេក្រង់ IPS LCD ដែលមាន​ទំហំ 5.71 អ៊ីង កម្រិត​បង្ហាញ​រូបភាព 720 x 1520 pixels ជាមួយ​ដង់ស៊ីតេ 295 ppi​។ 


 
​ទូរ​សព្ទ​ដែលមាន​អេក្រង់​បែប​ដំណក់ទឹក​មួយ​នេះ ប្រតិ​ប​តិ្ត​ការ​ដោយ​ប្រព័ន្ធ Android 9.0 (Pie) ជាមួយ​បន្ទះ​ឈី​ប Qualcomm SDM439 Snapdragon, CPU Octa-core និង GPU Adreno 505​។ ទូរ​សព្ទ​នេះ មាន RAM 3GB និង​អង្គ​ផ្ទុក​ទិន្ន័យ 32GB និង​បំពាក់​នូវ​ថាមពល​ថ្ម 3000mAH​។​
 
Nokia 4.2 បាន​បំពាក់​ជាមួយ​កាមេរ៉ា​ភ្លោះ​ផ្នែក​ខាងក្រោយ ដោយ​មួយ​គ្រាប់​មាន​ទំហំ 13 MP និង​កម្រិត f/2.2 និង​មួយ​គ្រាប់​ទៀត 2 MP និង​កម្រិត f/1/3 អាច​ថត​វីដេអូ 1080p@30fps​។ កាមេរ៉ា​ផ្នែក​ខាងមុខ​ទំហំ 8 MP កម្រិត f/2.0៕

Nokia Smartphone ធ្វើអោយ​ឲ្យ​កាន់តែ​ប្រសើ​ឡើង​!
 






 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

Tag:
 KTH ( Nokia )
© រក្សាសិទ្ធិដោយ thmeythmey.com