ជាតិ
លោក ហឿ ស៊ីយ៉ែម ឡើងកាន់តំណែងប្រធានក្រុមប្រឹក្សាខេត្តក្រចេះ ដោយមានសមាជិកម្នាក់ពីបក្សខ្មែររួបរួមជាតិ
× លោក ពេជ្រ ប៊ុនធិន រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ បានធ្វើជាអធិបតីភាពក្នុងពិធីប្រកាសចូលកាន់មុខតំណែងក្រុមប្រឹក្សា ខេត្តក្រចេះ អាណត្តិទី៣ កាលពីថ្ងៃទី១៧ ខែមិថុនា។ លោក ហឿ ស៊ីយ៉ែម ពីគណបក្សប្រជាជនកម្ពុជា និងជាអតីតអភិបាលរងខេត្ត ឡើងកាន់តំណែងជាប្រធានសម្រាប់អណត្តិ ដោយមានសមាជិក២០នាក់ (ស្រី៣នាក់) ក្នុងនោះ លោក ឌុក រី ជាសមាជិកតែម្នាក់គត់ដែលជាប់ឆ្នោតពីកូតាគណបក្សខ្មែររួបរួមជាតិ។
ខេត្តក្រចេះ មាន៦ក្រុង ស្រុក ដែលសរុបរួមមាន១០៨អាសនៈ (ស្រី១៦នាក់)។ គណបក្សប្រជាជនកម្ពុជា ឈ្នះដល់ទៅ១០៣អាសនៈ ខណៈគណបក្សខ្មែររួបរួមជាតិ ទទួលបាន៣អាសនៈ (២នៅស្រុកចិត្របុរី ១នៅស្រុកឆ្លូង) ហើយហ្វ៊ុនស៊ិនប៉ិច ទទួលបាន១នៅស្រុកសំបូរ។
បញ្ជីរាយនាមបេក្ខជនជាប់ឆ្នោតក្រុមប្រឹក្សាខេត្ត ក្រុង ស្រុកនៅខេត្តក្រចេះ៖
https://www.necelect.org.kh
Tag:
ក្រុមប្រឹក្សាអាណត្តិទី៣
© រក្សាសិទ្ធិដោយ thmeythmey.com