កីឡាជាតិ
ជាតិ
អត្ត​ពលិកម​ក​ពី​បាត់ដំបង គ្រង​ជើងឯក​សិស្ស​ថ្នាក់ជាតិ​លើ​វិញ្ញាសា​តេ​ក្វាន់​ដូ WTF
18, Jun 2019 , 9:39 pm        
រូបភាព
ដោយ:
​ក្រុម​អត្ត​ពលិកម​ក​ពី​ខេត្តបាត់ដំបង​បាន​គ្រង​ជើងឯក​ការប្រកួត​សិស្ស​ថ្នាក់ជាតិ National School Games 2019 លើ​វិញ្ញាសា​តេ​ក្វាន់​ដូ WTF ក្រោយ​ដណ្តើមបាន​មេដាយមាស​៣ ប្រាក់​៣ និង​សំរឹទ្ធ​១​។ ចំណែក​រាជធានី​ភ្នំពេញ និង​ខេត្តកំពត​ឈរ​ពីក្រោយ​ជា​បន្តបន្ទាប់​។ សម្រាប់​ការប្រកួត​កីឡា​តេ​ក្វាន់​ដូ WTF មាន​កីឡាករ​កីឡាការិនី​មកពី​១០​រាជធានី​-​ខេត្ត​ចំនួន​៩២​នាក់​(​ស្រី​៤១)​ចូលរួម​។ 

 
​ក្រោយ​ឆ្លងកាត់​ការប្រកួត​យ៉ាង​ស្វិតស្វាញ​នៅ​ទីលាន​អគារ​ដំបូលទូក​ប៊ូ​យ៉ុង​នា​ពហុ​កីឡដ្ឋាន​ជាតិ​ចន្លោះ​ពីថ្ងៃ​ទី​១៥-១៨ ខែមិថុនា ក្រុម​អត្ត​ពលិកម​ក​ពី​ខេត្តបាត់ដំបង រាជធានី​ភ្នំពេញ និង​ខេត្តកំពត ហាក់​លេចធ្លោ​ជាងគេ ក្នុងចំណោម​អត្ត​ព​លិ​ក​ចូល​រួមទាំង​១០​រាជធានី​-​ខេត្ត​។ 
 
​ក្រុម​អត្ត​ពលិកម​ក​ពី​ខេត្តបាត់ដំបង​ដណ្តើមបាន​មេដាយមាស​៣ ប្រាក់​៣ និង​សំរឹទ្ធ​២ ដើម្បី​គ្រង​ជើងឯក​ការប្រកួត​សិស្ស​ថ្នាក់ជាតិ National School Games 2019 លើ​វិញ្ញាសា​តេ​ក្វាន់​ដូ WTF​។ ចំណែក​រាជធានី​ភ្នំពេញ​ទទួលបាន​ចំណាត់ថ្នាក់​លេខ​២ ក្រោយ​ដណ្តើមបាន​មេដាយមាស​៣ ប្រាក់​១ និង​សំរឹទ្ធ​៦ ខណៈ​ខេត្តកំពត ទទួលបាន​លេខ​៣ ក្រោយ​ឈ្នះ​មេដាយមាស​៣ ប្រាក់​១ និង​សំរឹទ្ធ​១​។​
 
​សម្រាប់​ការប្រកួត​សិស្ស​ថ្នាក់ជាតិ​លើ​កីឡា​តេ​ក្វាន់​ដូ WTF មាន​កីឡាករ​កីឡាការិនី​ចំនួន​៩២​នាក់​(​ស្រី​៤១​នាក់​)​មកពី​១០​រាជធានី​ខេត្ត​ចូលរួម រួមមាន​រាជធានី​ភ្នំពេញ កណ្តាល តាកែវ កំពត កំពង់ចាម ព្រៃវែង បាត់ដំបង សៀមរាប មណ្ឌលគិរី និង​រតនគិរី​៕   

Tag:
 តេ​ក្វាន់​ដូ WTF
  National School Games
© រក្សាសិទ្ធិដោយ thmeythmey.com