កីឡាអន្តរជាតិ
អន្តរជាតិ
Ljungberg ឡើង​ពី​គ្រូ U23 ទៅជា​គ្រូ​ជំនួយ​ឈុត​ធំ Arsenal
18, Jun 2019 , 4:52 pm        
រូបភាព
​អតីត​ខ្សែប្រយុទ្ធ Arsenal លោក Freddie Ljungberg ត្រូវបានតែងតាំង​ជា​ជំនួយការ​គ្រូបង្វឹក លោក Unai Emery ដែលជា​អ្នកចាត់ការ​ទូទៅ​ឈុត​ធំ​ក្រុម​កាំភ្លើង​ធំ​។​


 
Ljungberg ត្រូវ​ឡើងទៅ​ជំនួស​តំណែង​លោក Steve Bould ដែល​ត្រូវ​ទៅកាន់​តំណែង​ថ្មី រួមទាំង​ការទទួលខុសត្រូវ​លើ​ក្រុមយុវជន​ក្រោម​អាយុ ២៣ ឆ្នាំ​របស់ Arsenal ផង​។ ដើមឡើយ Ljungberg ជា​គ្រូបង្វឹក​ក្រុម U23 នេះឯង​។​


 
​អតីត​ខ្សែប្រយុទ្ធ​ក្រុម​ជម្រើសជាតិ​ស៊ុយអែត​វ័យ​៤២​ឆ្នាំ ដែល​ធ្លាប់​បង្ហាញខ្លួន ២១៤ ប្រកួត និង​ស៊ុត​បញ្ចូល​ទី ៤៦​គ្រាប់​ឲ្យ Arsenal បាន​សម្តែង​ក្តីរំភើប​សម្រាប់​តំណែង​របស់លោក​ក្នុង​នា​ជា​ជំនួយការ​របស់លោក Emery នេះ​។ 
 
Ljungberg ជា​សមាជិក​ដ៏​សំខាន់​របស់​ក្រុម​កាំភ្លើង​ធំ​កាល​ស្ថិតនៅក្រោម​ការដឹកនាំរ​ប​ស់លោក Arsene Wenger ដោយ​ជួយ​ក្រុម​មាន​មូល​ដ្ឋា​ក្នុង​ក្រុង​ឡុង​ដ៏​ជា​ពាន​ជាច្រើន​។ ចាប់តាំងពី​ចាប់ផ្ដើម​អាជីព​ជា​គ្រូបង្វឹក​មក​អតីត​កីឡាករ​របស់ West Ham និង Celtic រូបនេះ​ធ្លាប់ជា​អ្នកទទួលខុសត្រូវ​លើ​ក្រុម U16 រហូតដល់ U23 របស់​ក្លិប Arsenal នេះ​។​
 
​បន្ទាប់ពី​ផ្លាស់ប្តូរ​តំណែង​ជាមួយ Ljungberg លោក Bould ស​ញ្ជា​ត់​អា​ហ្ស​ង់​ទីន ដែល​ធ្លាប់ជា​ជំនួយការ​របស់លោក Wenger ផង​នោះ នឹង​ត្រូវមាន​ភារកិច្ច​ដឹកនាំ​ក្រុម U23 និង U18 ជាមួយ​អតីត​ខ្សែការពារ Arsenal លោក Per Mertesacker ដែល​សព្វ​ថ្ងៃជា​អ្នកចាត់ការ​ទូទៅ​របស់​ក្រុមយុវជន​៕

Tag:
 បាល់ទាត់​
  Freddie Ljungberg
  Arsenal
© រក្សាសិទ្ធិដោយ thmeythmey.com