ពីនេះ ពីនោះ
«តំណែង»និង«ដំណែង»មានអត្ថន័យខុសគ្នាដូចម្តេច?
× ការប្រើប្រាស់ពាក្យ«តំណែង»និង«ដំណែង»ពិតជាមិនដូចគ្នាទេ។ ពាក្យ«តំណែង»គឺសំដៅលើ អ្វីដែលគេតែងឲ្យ។ រីឯពាក្យ «ដំណែង» វិញគឺសំដៅលើ ការប្រែកាឡាខ្លួន។
បើតាមវចនានុក្រមសម្តេចព្រះសង្ឃរាជ ជួន ណាតបានបញ្ជាក់ពាក្យ «តំណែង» មានន័យថា អ្វីៗដែលគេតែងឲ្យ របៀបលំដាប់កិត្តិយសមន្ត្រី មុខក្រសួង មុខងារ ជាដើម។ ឧទាហរណ៍៖ លាចាកពីតំណែង ដាក់ឲ្យនៅក្រៅតំណែង។
ចំណែកឯពាក្យ «ដំណែង» មានន័យថាការប្រែកាឡាខ្លួន ប្រែភេទឲ្យមានបែបផ្សេងទីទៃពីរូបដើម។ ឧទាហរណ៍៖ យក្ខីនីបានដំណែងខ្លួនធ្វើជាមនុស្សស្រីដែលមានសម្រស់ស្រស់ស្អាត៕
© រក្សាសិទ្ធិដោយ thmeythmey.com