ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ការពុល ឬមិនស្រួលខ្លួនដោយសារតែចលនា គួរតែធ្វើបែបណាទើបល្អ?
× ការពុលដោយសារចលនា ចង់សំដៅទៅលើ ការពុលឡាន ពុលទូក ឬពលយន្តហោះ ដោយសារតែរាងកាយស្ថិតក្នុងសភាពមួយដែលរងការធ្វើចលនាខណៈពេលកំពុងតែនៅស្ងៀម។ អ្នកដែលពុលដោយសារតែចលនា ប្រហែលជាអាចមានអាការចង្អោរ ក្អួត វិលមុខ ឬឈឺក្បាល ជាមួយគ្នានឹងអាការៈផ្សេងៗជាច្រើនទៀត។
ដូច្នេះដើម្បីបង្ការការពុលដោយសារតែចលនានេះ យកល្អគួរតែព្យាយាមធ្វើដូចខាងក្រោមនេះ៖
• កុំអានអក្សរខណៈពេលកំពុងតែធ្វើដំណើរ
• ចូរសម្រាកក្បាល ដោយដាក់ក្បាលអឹបនឹងខ្នងកៅអី ឬជញ្ជាំង
• បើកខ្យល់ម៉ាស៊ីនត្រជាក់បាញ់ចំមុខ
• កុំជក់បារី
• ចូរចៀសវាងគ្រឿងស្រវឹង និងញ៉ាំអាហារច្រើនៗ ឬអាហារសម្បូរខ្លាញ់
• ភ្នែកមើលទៅមុខឲ្យត្រង់៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com