អត្ថបទពាណិជ្ជកម្ម
សិស្ស​-​និស្សិត​ជាង​៣៥០​នាក់ បាន​ចូលរួម​កម្មវិធី​ពិព័រណ៍​អាហារូបករណ៍ និង​សិក្សា​នៅ បរទេស​នៅ​ខេត្តសៀមរាប​
19, Jun 2019 , 10:12 am        
រូបភាព
ដោយ: ថ្មីៗ
IDP Education គឺជា​ស្ថាប័ន​ធំជាងគេ​បង្អស់​លើ​ពិភពលោក ដែល​បាន​ដើរតួនាទី​ក្នុងការ​បញ្ជូន​សិស្ស និស្សិត ទៅ​សិក្សា​នៅ​ប្រទេស​អូស្ត្រាលី កាណាដា អៀរ​ឡង់ នូ​វែ​ល​សេ​ឡង់ អាមេរិក និង​អង់គ្លេស​។ ស្ថាប័ន IDP មាន​ការិយាល័យ​ជាង ១០០ នៅ​ច្រើនជាង ៣២ ប្រទេស​ជុំវិញ​ពិភពលោក​។ 
 
​រៀបចំឡើង​ដោយ​ស្ថាប័ន IDP កម្មវិធី​ពិព័រណ៍​ពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស​បានផ្តល់​ឲ្យ​នូវ​វេទិកា​ដ៏​ល្អ​បំផុត សម្រាប់​សិស្ស និស្សិត​កម្ពុជា និង​អាណាព្យាបាល​ដើម្បី​ជួបពិភាក្សា​ជាមួយនឹង​អ្នកជំនាញ​ប្រឹក្សា​របស់​ស្ថាប័ន IDP ដើម្បី​ទទួលបាន​ព័ត៌មាន​ពី​ការសិក្សា​ទៅកាន់​ប្រទេស​ទាំង​៦ ដែលមាន​ដូចជា អូស្ត្រាលី កាណាដា នូ​វែ​ល​សេ​ឡង់ សហរដ្ឋអាមេរិក អង់គ្លេស និង​អៀរ​ឡង់​។ កម្មវិធី​នេះ ត្រូវបាន​ឡើង​នៅ​ថ្ងៃទី​១៦ មិថុនា ឆ្នាំ​២០១៩ នៅ​សណ្ឋាគារ​សូ​ហ្វី​តែ​ល​អង្គរ សៀមរាប បានផ្តល់​ឱកាស​ឲ្យ​សិស្ស និស្សិត និង​អាណាព្យាបាល ជួបពិភាក្សា​ជាមួយ​អ្នកជំនាញ​របស់​ស្ថាប័ន IDP​។​


 
​លោក ម៉ៅ ស្រេង នាយក​ស្ថាប័ន​IDP ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា​៖«​ប្រទេស​ទាំង​៦ ផ្តល់នូវ​ការអប់រំ​លំដាប់​អន្តរជាតិ ទៅលើ​ការសិក្សា​គ្រប់​កម្រិត​។ ស្ថាប័ន IDP ពិត​ជាមាន​សេចក្តី​សោម​ន្ស​រីករាយ ក្នុង​ការចូលរួម​ជ្រោមជ្រែង​សិស្ស និស្សិត​ឲ្យ​សម្រេច​ក្តី​ស្រមៃ​ក្នុងការ​សិក្សា​របស់​ពួកគេ និង​រៀបចំ​ផ្លូវ​សម្រាប់​ពួកគេ ដើម្បី​ឈានទៅ​កាន់​អាជីព​ដែល​ពួកគេ​ប្រាថ្នា​ផងដែរ​»​។​
 
​កម្មវិធី​ពិព័រណ៍​ពី​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស​នេះ គឺជា​វេទិកា​ការសិក្សា​អន្តរជាតិ​ដ៏​ធំជាងគេ​នៅ​កម្ពុជា ជាមួយនឹង​វត្តមាន​របស់​សិស្ស និស្សិត និង​អាណាព្យាបាល​ជាង ៣៥០​នាក់ បាន​ជួបពិភាក្សា​ជាមួយ​អ្នកជំនាញ​ស្ថាប័ន IDP ដើម្បី​ទទួលបាន​ព័ត៌មាន​ផ្សេងៗ ក៏ដូចជា​ពត៌មាន​ទាក់ទង​នឹង​ជម្រើស​សិក្សា ឱកាស​អាហារូបករណ៍ និង​ដំណើរការ​ទិដ្ឋាការ​ជាដើម​។ ការផ្តល់​ប្រឹក្សា​ទៅ​សិក្សា​នៅ​បរទេស​របស់​ស្ថាប័ន IDP គឺ​មិន​តម្រូវ​ឲ្យ​បង់ប្រាក់​ទេ​។​


 
​សិស្ស​ម្នាក់ ដែល​បាន​ចូលរួម​ក្នុង​កម្មវិធី​បានបញ្ជាក់​ប្រាប់​ក្រុម​កា​រង​ងារ​របស់​IDP ថា​៖«​ខ្ញុំ​ពិតជា​មាន​ភាព​រីករាយ​ណាស់ ដែល​បានមក​ចូលរួម​កម្ម​វី​ធី​ពិព័រណ៍​អាហារូបករណ៍ និង​ការសិក្សា​នៅ​បរទេស​ក្នុង​ថ្ងែ​នេះ​។ ខ្ញុំ​បាន​មានឱកាស​ប្រឹក្សា​យោបល់​ជួប​ជាមួយ​អ្នកជំនាញ​អំពី​ការ​ទៅ​សិក្សា​នៅ​បរទេស​, ព័ត៌មាន​ទាក់ទង​នឹង​ការដាក់​ពាក្យសុំ​ចូលរៀន និង​ការរៀបចំ​ទិដ្ឋាការ​ទៅ​សិក្សា​នៅ​បរទេស ដែលជា​ចម្ងល់​ដែល​ខ្ញុំ​មាន​ជា​យូរ​មកហើយ​»​។​
 
​ដោយឡែក អ្នកតំណាង​មកពី​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការបណ្តុះបណ្តាល​(ACE) ក៏មាន​វត្តមាន​ក្នុង​កម្មវិធី​នេះដែរ និង​បាន​ផ្តល់នូវ​ព័ត៌មាន​ទាក់ទង​នឹង​ការអភិវឌ្ឍន៍​កម្រិត​ភាសា​អង់គ្លេស​ដែល​ស្ថាប័ន​អប់រំ​ក្រៅប្រទេស​ត្រូវការ​។ លើសពីនេះ អ្នកតំណាង​មកពី​មណ្ឌល​ប្រលង​តេស្ត​ភាសា​អង់គ្លេស IELTS ដែលជា​តេស្ត​មាន​ត្រូវបាន​ទទួលស្គាល់​ជា​អន្តរជាតិ​ក៏បាន​មាន​វត្ត​មាននៅ​កម្មវិធី​នេះ​ដើម្បី​ផ្តល់នូវ​ពត៌មាន​អំពី​ការចុះឈ្មោះ និង​ការ​ត្រៀមប្រលង​ក៏ដូចជា​ផ្តល់នៅ​ការធ្វើ​តេស្ត​តាមរយៈ​កុំព្យូទ័រ (CDI) សាកល្បង​។​


 
​នៅ​ប្រទេស​កម្ពុជា សិស្ស និស្សិត និង​អាណាព្យាបាល អាច​ស្វែងរក​ការិយាល័យ​ផ្តល់ព័ត៌មាន​ទៅ​សិក្សា​នៅ​បរទេស IDP នៅ​គ្រប់​សាខា​នៃ​សាលា ACE ទីក្រុង​ភ្នំពេញ និង​ខេត្តសៀមរាប ដើម្បី​ទទួលបាន​ការប្រឹក្សា​ដោយ​ឥតគិតថ្លៃ​៕




 
(​អត្ថបទ​ពាណិជ្ជកម្ម​) 
 

Tag:
 IDP
© រក្សាសិទ្ធិដោយ thmeythmey.com