កំណាត់​ផ្លូវ​១៤៩​ខេត្ត​ព្រះសីហនុ នឹង​ផ្អាក​ធ្វើ​ចរាចរណ៍ ចាប់ពី​ថ្ងៃទី​២០​មិថុនា​ទៅ​
ជាតិ
សង្គមជាតិ
កំណាត់​ផ្លូវ​១៤៩​ខេត្ត​ព្រះសីហនុ នឹង​ផ្អាក​ធ្វើ​ចរាចរណ៍ ចាប់ពី​ថ្ងៃទី​២០​មិថុនា​ទៅ​
19, Jun 2019 , 8:19 pm        
រូបភាព
ប្រភពរូប បានពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
ប្រភពរូប បានពីទំព័រហ្វេសប៊ុករដ្ឋបាលខេត្តព្រះសីហនុ
ដោយ: ថ្មីៗ
​ភ្នំពេញ​៖ រដ្ឋបាលខេត្ត​ព្រះសីហនុ នឹង​ផ្អាក​ធ្វើ​ចរាចរណ៍​បណ្តោះអាសន្ន លើ​កំណាត់​ផ្លូវ​លេខ​១៤៩ នៅ​ថ្ងៃទី​២០​មិថុនា ដើម្បី​ជួសជុល​ផ្លូវ​ឡើងវិញ បន្ទាប់ពី​ខូចខាត​ដោយសារ​ជំនន់​ទឹកភ្លៀង​កន្លងមក​។ ទន្ទឹមគ្នានេះ រដ្ឋបាលខេត្ត​ព្រះសីហនុ ក៏បាន​ស្នើឱ្យ​សាធារណជន​ធ្វើដំណើរ​តាមផ្លូវ​វាង​ដទៃទៀត​សិន​។

 
​យោងតាម​សេចក្តីប្រកាស​របស់​រដ្ឋ​បាល​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃទី​១៨​មិថុនា ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃនេះ អាកាសធាតុ​ក្នុង​ខេត្ត​ព្រះសីហនុ មាន​ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា ដែលជា​ហេតុ​បណ្តាលឱ្យ​ផ្លូវ​ក្នុង​ទីក្រុង​មួយចំនួន​រង​ការ​ជន់​លិច​ដោយ​ទឹកភ្លៀង និង​ខូចខាត​ជា​ដំណំ ពិសេស​លើ​កំណាត់​ផ្លូវ​លេខ​១៤៩ (​ត​ភ្ជាប់​ពី​ចំណុច​ផ្លូវជាតិ​លេខ​៤ ក្បែរ​ទីបញ្ជាការ​កងរាជអាវុធហត្ថ​ក្រុង ទល់នឹង​ឆ្នេរ​អូរត្រេះ​) រង​ការខូចខាត​យ៉ាងខ្លាំង និង​ដាច់​ផ្លូវ​ជាច្រើន​កន្លែង​។​
 
​សេចក្តីប្រកាស​ព័ត៌មាន ពុំបាន​បញ្ជាក់​ឡើយ​ថា កំណាត់​ផ្លូវ​នេះ នឹង​បើក​ឲ្យ​ធ្វើ​ចរាចរណ៍​វិញ​នៅពេលណា​។ ប៉ុន្តែ សេចក្តីប្រកាស​ព័ត៌មាន បានសរសេរថា រដ្ឋបាលខេត្ត​ព្រះសីហនុ នឹង​ជូនដំណឹង​សាជាថ្មី ក្រោយពី​កំណាត់​ផ្លូវ​នេះ​ត្រូវបាន​ជួសជុល និង​សាងសង់​ចប់​ជា​ស្ថាពរ​៕
 

Tag:
 ចរាចរណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com