ជាតិ
សង្គមជាតិ
ពលរដ្ឋ ប្រទះឃើញគ្រាប់បែកនិងគ្រាប់កាំភ្លើងចំនួន១៤០គ្រាប់ ពេលកំពុងភ្ជួរស្រែ រូបភាពពី akp
× ភ្នំពេញ៖ ប្រជាពលរដ្ឋ នៅស្រុកស្វាយលើ ខេត្តសៀមរាប ប្រទះឃើញគ្រាប់បែកចំនួន១៤០គ្រាប់ ពេល កំពុងភ្ជួរស្រែដោយត្រាក់ទ័រ។ បើតាមការផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) គ្រាប់បែកទាំងនោះត្រូវបាន ប្រគល់ឲ្យអង្គភាពដោះមីនកម្ពុជាហើយ ដើម្បីកម្ទេចចោល។
គ្រាប់បែកទាំង១៤០គ្រាប់នោះ មានគ្រាប់បែកធុន១២០មីលីម៉ែត្រចំនួន៣គ្រាប់ គ្រាប់កាំភ្លើងធុនដេកា៨២ ចំនួន១៣គ្រាប់ គ្រាប់កាំភ្លើងធុន៦០មីលីម៉ែត្រចំនួន៩៤គ្រាប់ គ្រាប់កាំភ្លើងធុន៨២មីលីម៉ែត្រចំនួន៣គ្រាប់ គ្រាប់កាំភ្លើងធុន១២០មីលីម៉ែត្រចំនួន១គ្រាប់ គ្រាប់កាំភ្លើងធុន៨៥មីលីម៉ែត្រចំនួន៤គ្រាប់ គ្រាប់កាំភ្លើងធុនបេ៤០ ចំនួន៦គ្រាប់ គ្រាប់កាំភ្លើងធុន៧៦ ចំនួន២គ្រាប់ មីនតោនចំនួន១គ្រាប់ មីនប្រភេទ៦៩ ចំនួន១គ្រាប់ មីនធុន៥០មីលីម៉ែត្រ (MBU75A) ចំនួន១គ្រាប់ និង ក្បាលផ្ទុះចំនួន៥គ្រាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com