អត្ថបទពាណិជ្ជកម្ម
PassApp នៅតែកាន់កាប់បានចំណែកទីផ្សារធំ ទោះជាមានការប្រកួតប្រជែងយ៉ាងច្រើនក្តី
× នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ គេសង្កេតឃើញថា មានក្រុមហ៊ុនផ្តល់សេវាហៅតាក់ស៊ី ឬកង់បីជិះជាច្រើន បាន និងកំពុង មានវត្តមានក្នុងទីផ្សារប្រទេសកម្ពុជា ក្នុងនោះមានទាំងក្រុមហ៊ុនពីខាងក្រៅប្រទេសផង។ វត្តមានដ៏ច្រើននៃសេវាកម្មមួយនេះ បង្កើនឲ្យមានភាពកាន់តែប្រកួតប្រជែង និងជម្រើសដ៏កាន់តែសម្បូរបែប សម្រាប់អ្នកកប្រើប្រាស់នៅកម្ពុជា។
ប៉ុន្តែបើទោះបីជាមានជម្រើសច្រើនក្តី គេសង្កេតឃើញថា កម្មវិធីទូរសព្ទដៃហៅតាក់ស៊ី ឬម៉ូតូកង់បីជិះ PassApp បាន និងកំពុងកាន់កាប់ចំណែកទីផ្សារមួយភាគធំ និងកាន់តែពេញនិយមផងដែរ។
PassApp អនុញ្ញាតឲ្យលោកអ្នក ហៅតាក់ស៊ី ឬម៉ូតូកង់បីជិះ បានយ៉ាងងាយស្រួល ពីគ្រប់ពេលវេលា គ្រប់ទីកន្លែង។ ហើយជារៀងរាល់ថ្ងៃ កម្មវិធីទូរសព្ទដៃ ដ៏ពេញនិយមសម្រាប់ប្រជាជនកម្ពុជានេះ បានចូលរួមចំណែកយ៉ាងខ្លាំងក្លា ក្នុងការសម្រួលដល់ការធ្វើដំណើរ របស់អតិថិជនរាប់ម៉ឺននាក់របស់ខ្លួន។ ជាពិសេសនោះ គឺរួមចំណែកយ៉ាងសកម្ម ក្នុងការជំរុញវិស័យដឹកជញ្ជូននៅក្នុងទីក្រុងភ្នំពេញ និងនៅតាមទីប្រជុំជននានា។
ទន្ទឹមនឹងការគាំទ្រដ៏ច្រើនពីសំណាក់អ្នកប្រើប្រាស់ PassApp នៅតែខិតខំពង្រីក និងពង្រឹងសេវាកម្មរបស់ខ្លួនឲ្យកាន់តែល្អប្រសើរ ដើម្បីផ្តល់នូវភាពងាយស្រួលរបស់អ្នកប្រើប្រាស់ និងជំរុញវិស័យដឹកជញ្ជូននៅកម្ពុជាឲ្យកាន់តែរីកចម្រើនទាន់សម័យបច្ចេកវិទ្យា៕
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com