អត្ថបទពាណិជ្ជកម្ម
រួសរាន់​ឡើង​! Vietjet ផ្តល់​សំបុត្រ​ហោះហើរ​ក្នុង​ប្រូ​ម៉ូ​សិន តម្លៃ​ចាប់ពី ០ ដុល្លារ ដល់​ទៅ​១​លាន​សន្លឹក
19, Jun 2019 , 5:19 pm        
រូបភាព
ដោយ: ថ្មីៗ
(​ភ្នំពេញ ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០១៩)៖ ក្រុមហ៊ុន​អាកាសចរណ៍ Vietjet បានប្រកាស​នៅថ្ងៃនេះ​ថា សំបុត្រ​ហោះហើរ​បែប​សន្សំសំចៃ​ដ៏​អស្ចារ្យ​ចំនួន​១​លាន​សន្លឹក ដែលមាន​តម្លៃ​ចាប់ពី ០ (​សូន្យ​) ដុល្លារ​អាមេរិក នឹងត្រូវ​ដាក់លក់ អំឡុងពេល​ថ្ងៃ​មាស​ចំនួន​៣​ថ្ងៃ គឺ​ថ្ងៃទី​១៩ ទី​២០ និង​ទី​២១ ខែមិថុនា នៅលើ​គេហទំព័រ www.vietjetair.com​។ ការប្រកាស​នេះ ធ្វើឡើង​ស្របពេល​ដែល ក្រុមហ៊ុន​អាកាសចរណ៍​មួយ​នេះ បន្ត​យុទ្ធនាការ «​ហោះហើរ​សម្រាប់​ក្តី​ស្រឡាញ់​-​បង្ហាញ​ពី​ការកែប្រែ​ថ្មី​របស់​អ្នក​នៅ​រដូវក្តៅ (Fly for Love - Show your summer version)»​របស់ខ្លួន​។
 
​តម្លៃ​ក្នុង​ប្រូ​ម៉ូ​សិន​នេះ នឹង​ផ្តល់ជូន​អំឡុងពេល​តែ​ម៉ោង​មាស​ប៉ុណ្ណោះ គឺ​ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់ រហូតដល់​ម៉ោង​២​រសៀល (UTC+7)​។ ប្រូ​ម៉ូ​សិន​នេះ គឺ​សម្រាប់​គ្រប់​ផ្លូវ​ហោះហើរ​ក្នុងស្រុក​ទាំងអស់ ក្នុងប្រទេស​វៀតណាម និង​ផ្លូវ​ហោះហើរ​អន្តរជាតិ​ពី​ខេត្តសៀមរាប ទៅកាន់​ទីក្រុង​ហាណូយ និង​ពី​ប្រទេស​វៀតណាម ទៅកាន់​កោះ​បាលី (​ឥណ្ឌូនេស៊ី​) សេ​អ៊ូ​ល​, Busan, Daegu (​កូរ៉េខាងត្បូង​), Kaohsiung, Taipei, Taichung, Tainan (​តៃវ៉ាន់​), ហុងកុង  (​ចិន​), សិង្ហ​បុរី​, បាងកក​, ភូ​កេ​ត​, ឈៀង​ម៉ៃ (​ថៃ​), កូ​ឡា​ឡាំ​ពួ (​ម៉ាឡេស៊ី​) និង​យ៉ាំង​ហ្គោ​ន (​មី​យ៉ាន់​ម៉ា​) ក៏ដូចជា​រាល់​ផ្លូវ​ហោះហើរ​ក្នុងស្រុក និង​អន្តរជាតិ​ទាំងអស់​ទាំង​ក្នុង និង​មកពី​ប្រទេស​ថៃ​។ ការហោះហើរ​ដែល​ភ្ជាប់​ពី​ប្រទេស​វៀតណាម និង​ជប៉ុន នឹងត្រូវ​ផ្តល់ជូន​ក្នុង​អត្រា​ប្រូ​ម៉ូ​សិន​ដ៏​ពិសេស​នេះ គ្រប់​ម៉ោង​ពេល​ទាំងអស់ អំឡុង​ថ្ងៃ​មាស​ចំនួន​៣​ថ្ងៃ​។ 
 
​នេះ​គឺជា​ឱកាសល្អ​ដ៏​ល្អឥតខ្ចោះ​មួយ​ក្នុងការ​ដណ្តើមយក ដើម្បី​ទទួលបាន​ការធ្វើដំណើរ​ដ៏​រីករាយ​ក្នុងប្រទេស​វៀតណាម និង​តំបន់​ផ្សេងទៀត ជាមួយនឹង​បណ្តាញ​ហោះហើរ​ដែលមាន​ការពង្រីក​របស់ Vietjet ទូទាំង​ទ្វីបអាស៊ី​។ 
 
​ពេលវេលា​នៃ​ការធ្វើដំណើរ គឺ​ចាប់ពី​ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៩ ដល់​ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០១៩​។ 
 
​សំបុត្រ​ទាំងអស់​អាច​រក​ជាវ​បាន​នៅ​ចន្លោះ​ម៉ោង​ប្រ​មូ​សិន​មាស ចាប់ពី​ម៉ោង​១២​ថ្ងៃត្រង់ ដល់​ម៉ោង​២​រសៀល ពីថ្ងៃ​ទី​១៩ ទី​២០ និង​ទី​២១ ខែមិថុនា តាមរយៈ​គេហទំព័រ www.vietjetair.com កម្មវិធី​ដំឡើង​លើ​ទូរស័ព្ទ «Vietjet Air» ឬ​តាមរយៈ https://www.facebook.com/VietjetCambodia/ (​ដោយ​គ្រាន់តែ​ចុច​លើ​ពាក្យ «Booking»)​។ ការទូទាត់​ប្រាក់​អាចធ្វើ​ឡើង​ដោយ​ងាយ​ជាមួយ​កម្មវិធី Vietjet Sky Club កាត​ឥណទាន និង​ឥណ​ពន្ធ​អន្តរជាតិ​ទាំងអស់ ក្នុងនោះ​រាប់បញ្ចូល​ទាំង Visa/ MasterCard/ AMEX/ JCB/ KCP/Union ផងដែរ​។ 
 
​លោកអ្នក​អាច​ផ្អាក​រាល់​ការងារ​របស់លោក​អ្នក​ជា​បណ្តោះអាសន្ន ដើម្បី​បង្ហាញ​ពី​អារម្មណ៍​របស់លោក​អ្នក និង​ធ្វើ​ឲ្យ​លោកអ្នក​ចូលក្នុង​បរិយាកាស​ដ៏​រំភើប​រីករាយ នៅ​រដូវក្តៅ​នេះ​។ ដំណើរ​កម្សាន្ត «​បង្ហាញ​ពី​ការកែប្រែ​ថ្មី​នា​រដូវក្តៅ​»​នេះ ត្រូវបាន​រៀបចំ​ឡើងជា​ពិសេស សម្រាប់​អ្នក​ដែល​ចង់បាន​បទពិសោធ​នៃ​ការធ្វើដំណើរ ចាប់អារម្មណ៍​លើ​ការកម្សាន្ត​នៅ​តំបន់​ធម្មជាតិ វប្បធម៌ និង​សង្គម​។ ដូច្នេះ​នៅចាំ​អី​ទៀត ចាក​ចេញពី​ទីតាំង​ដ៏​មាន​ផាសុកភាព​របស់លោក​អ្នក ដើម្បី​រស់នៅក្នុង​ជីវិត​នៃ​ក្តី​សុបិន​របស់​លោកអ្នក​។ តោះ​ចាប់ផ្តើម​ស្លៀកពាក់ និង​តុបតែង​ខ្លួន​ជា​តួ​ថ្លុក (Cosplay) និង​ហោះហើរ​ជាមួយនឹង Vietjet ដើម្បី​ទទួលបាន​ភាព​ភ្ញាក់ផ្អើល​ជាច្រើន​។ 
 
​សម្រាប់​ព័ត៌មាន​បន្ថែម និង​ថ្មីៗ​នៃ​សកម្មភាព​ក្នុង​យុទ្ធនាការ​នេះ សូម​ចូលទៅ​កាន់​៖ https://www.facebook.com/VietjetCambodia/
(*) មិន​រាប់បញ្ចូល​ពន្ធ និង​ការចំណាយ​ផ្សេងៗ​
(**) មិន​រាប់បញ្ចូល​ថ្ងៃ​សម្រាក​បុណ្យជាតិ​
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com