ជាតិ
សេដ្ឋកិច្ច
ម៉ាឡេស៊ី នឹង​ជំរុញ​ការវិនិយោគ​បន្ថែមទៀត នៅ​កំពង់ចាម និង​ត្បូងឃ្មុំ
19, Jun 2019 , 5:39 pm        
រូបភាព
ឯកអគ្គរដ្ឋទូតមាឡេស៊ី (កាន់មួក) ទៅទស្សនកិច្ចនៅក្រុមហ៊ុនអគ្គិសនីមួយរបស់ម៉ាឡេស៊ី គឺក្រុមហ៊ុន Cambodia Transmission Limited ក្នុងខេត្តកំពង់ចាម
ឯកអគ្គរដ្ឋទូតមាឡេស៊ី (កាន់មួក) ទៅទស្សនកិច្ចនៅក្រុមហ៊ុនអគ្គិសនីមួយរបស់ម៉ាឡេស៊ី គឺក្រុមហ៊ុន Cambodia Transmission Limited ក្នុងខេត្តកំពង់ចាម
​លោក Eldee Husaini Mohd Hashim ឯកអគ្គរដ្ឋទូត​ម៉ាឡេស៊ី​ប្រចាំ​នៅ​កម្ពុជា នឹង​ជំរុញ​វិនិយោគិន​ម៉ាឡេស៊ី​ឲ្យ​មក​វិនិយោគ​បន្ថែមទៀត​នៅ​ខេត្តកំពង់ចាម​និង​ខេត្ត​ត្បូងឃ្មុំ លើ​វិស័យ​នានា ដូចជា ពាណិជ្ជកម្ម កសិកម្ម អប់រំ ទេសចរណ៍ និង ឧស្សាហកម្ម​ម្ហូបអាហារ ផងដែរ​។ ការលើកឡើង​នេះ គឺ​នៅពេល​លោក​បានធ្វើ​ទស្សនកិច្ច​សិក្សា​ឈ្វេងយល់​ពី​សក្តានុពល​នៃ​ខេត្តកំពង់ចាម និង ខេត្ត​ត្បូងឃ្មុំ កាលពី​ថ្ងៃទី ១៧ ខែមិថុនា ឆ្នាំ​២០១៩​។

 
​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​ម៉ាឡេស៊ី បាន​ឲ្យ​ដឹងថា លោក​ឯកអគ្គរដ្ឋទូត បាន​សិក្សារ​ឈ្វេងយល់​កាន់តែច្បាស់​ពី​សក្តានុពល​របស់​ខេត្ត​ទាំងពីរ ក្នុងការ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​នាពេល​អនាគត​។ 
 
​សេចក្តីប្រកាស​ព័ត៌មាន​បានសរសេរថា​៖«​ជំនួប​រវាង​លោក​ឯកអគ្គរដ្ឋទូត ជាមួយ​អភិបាលខេត្ត​ទាំងពីរ បាន​ដើរតួនាទី​ជា​វេទិការ​សម្រាប់​ភាគី​ទាំងពីរ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ដែល​មាន​ស្រាប់ និង​បន្ត​ស្មារតី​ប្តេជ្ញាចិត្ត ដើម្បី​ពង្រីក​បន្ថែមទៀត​នូវ​សក្តានុពល លើ​វិស័យ​ផ្សេងៗ ជាពិសេស​ពាណិជ្ជកម្ម ហេដ្ឋារចនាសម្ព័ន្ធ កសិកម្ម អប់រំ ទេសចរណ៍ និង ឧស្សាហកម្ម​ម្ហូបអាហារ​ហា​ឡាន​»​។ 
 
​ក្នុង​ដំណើរ​ទស្សនកិច្ច​នេះ លោក​ទូត ក៏បាន​ជួប​ជាមួយ​ម្ចាស់​ក្រុមហ៊ុន​ម៉ាឡេស៊ី CTL និង FGV-CVC (Cambodia) Co.Ltd. ផងដែ​៕
 

Tag:
 កម្ពុជា​-​ម៉ាឡេស៊ី​
  ពាណិជ្ជកម្ម​
  វិនិយោគ
© រក្សាសិទ្ធិដោយ thmeythmey.com