កីឡាអន្តរជាតិ
អន្តរជាតិ
លោក Luis Enrique ចាក​ចេញពី​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​ក្រោយ​ដឹកនាំ​១១​ខែ​
19, Jun 2019 , 9:45 pm        
រូបភាព
​លោក Robert Moreno ត្រូវធ្វើជាគ្រូបង្វឹកអេស្ប៉ាញបណ្តោះអាសន្ន​បន្តពី​លោក Luis Enrique។ រូបថត AFP
​លោក Robert Moreno ត្រូវធ្វើជាគ្រូបង្វឹកអេស្ប៉ាញបណ្តោះអាសន្ន​បន្តពី​លោក Luis Enrique។ រូបថត AFP
ដោយ: ថ្មីៗ
​លោក Luis Enrique បាន​លាលែង​ពី​តំណែង​គ្រូបង្វឹក​ជម្រើសជាតិ​អេ​ស្ប៉ា​ញ ក្រោម​ហេតុផល​ផ្ទាល់ខ្លួន បន្ទាប់ពី​លោក​បាន​ដឹកនាំ​អស់​រយៈពេល​១១​ខែ​។ នេះ​បើតាម​ការប្រកួត​របស់​សហព័ន្ធ​កីឡាបាល់ទាត់​ជម្រើសជាតិ​អេ​ស្ប៉ា​ញ​។​



​លោក Robert Moreno ដែលជា​គ្រូ​ជំនួយ ត្រូវ​ទទួលបន្ទុក​ដឹកនាំ​ក្រុមបណ្តោះអាសន្ន ដោយ​ក្រុម​មាន​យុទ្ធនាការ​ប្រកួត​ជម្រុះ Euro 2020។

លោក Moreno ធ្លាប់ធ្វើការជាមួយលោក Enrique នៅ Celta Vigo, Roma និង Barcelona ហើយនេះជាលើកដំបូងដែលគ្រូអេស្ប៉ាញរូបនេះ កាន់តំណែងជាអ្នកចាត់ការទូទៅ៕


© រក្សាសិទ្ធិដោយ thmeythmey.com