ជាតិ
រថយន្ត
សង្គមជាតិ
ជប៉ុន ផ្តល់​រថយន្តក្រុង​៨០​គ្រឿង​ទៀត ដល់​កម្ពុជា​
20, Jun 2019 , 7:19 pm        
រូបភាព
ប្រភពរូប បានពីរដ្ឋបាលរាជធានីភ្នំពេញ
ប្រភពរូប បានពីរដ្ឋបាលរាជធានីភ្នំពេញ
​ភ្នំពេញ​៖ រដ្ឋាភិបាល​ជប៉ុន​បានផ្តល់​រថយន្ដក្រុង​សាធារណៈ​៨០​គ្រឿង​បន្ថែមទៀត ដែលជា​ជំនួយឥតសំណង ដល់​សាលា​រាជធានី​ភ្នំពេញ នៅ​ព្រឹក​ថ្ងៃទី​១៩ មិថុនា ឆ្នាំ​២០១៩​។

 
​បើតាម​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់់​រដ្ឋបាល​រាជធានី​ភ្នំពេញ ការប្រគល់ និង​ទទួល​រថយន្តក្រុង​នេះ បានធ្វើ​ឡើងជា​មួយ​ពិធី​សម្ពោធ​ដាក់​ឲ្យ​ប្រើប្រាស់​ស្ថានីយ៍​ចំណត​រថយន្ដក្រុង​ថ្មី នៅ​ភូមិ​ព្រែក​តា​រ័ត្ន សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ ក្រោម​អធិបតីភាព​របស់លោក ឃួ​ង ស្រេង អភិបាល​រាជធានី​ភ្នំពេញ និង​ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា លោក  Hidehisa Haronouchi​។​
 
​បច្ចុប្បន្ន អ្នកដំណើរ​តាម​រថយន្តក្រុង​រាជធានី​ភ្នំពេញ មាន​ជាង​២​ម៉ឺន​ទៅ​៣​ម៉ឺន​នាក់ ក្នុង​មួយថ្ងៃ ហើយ​រថយន្តក្រុង​សាធារណៈ មាន​ចំនួន​សរុប​២៣៥​គ្រឿង ដែល​ចរាចរណ៍​លើផ្លូវ​សំខាន់ៗ ចំនួន​១៣​ខ្សែ​៕
 

ប្រភពរូប បានពីរដ្ឋបាលរាជធានីភ្នំពេញ


Tag:
 សាធារណៈ
  រថយន្ត
© រក្សាសិទ្ធិដោយ thmeythmey.com