ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
ពីនេះ ពីនោះ
២៥ខេត្ត/រាជធានី
ពីភូមិចុងកាត់មាត់ញក យុវជនជនជាតិគ្រឹងមិនប្រឹងអភិរក្សប្រពៃណីខ្លួន ដូចមនុស្សវ័យចំណាស់
20, Jun 2019 ,
5:04 pm
រូបភាព
×
ដោយ:
ញឹក ស្រីល័ក្ខ (Nhek Sreyleak)
រតនគិរី៖ យុវជនជនជាតិដើមភាគតិចគ្រឹងរស់នៅភូមិល្អក់ ស្រុកអូរជុំ ដែលមានចម្ងាយប្រមាណ២៣គីឡូម៉ែត្រពីទីរួមខេត្តរតនគិរី ប៉ុន្តែមិនមែនជាទីប្រជុំជនឡើយ។ យុវជនទាំងនោះ ហាក់មិនសូវយកចិត្តទុកដាក់អភិរក្ស និងផ្សព្វផ្សាយអត្តសញ្ញាណ វប្បធម៌ប្រពៃណីរបស់ខ្លួនឡើយ។ យុវជនជនជាតិគ្រឹងនៃភូមិល្អក់ បានផ្លាស់ប្ដូរទម្លាប់នៃការរស់នៅដោយស្លៀកសម្លៀកបំពាក់ធម្មតាដូចខ្មែរទូទៅ និងចូលចិត្តរាំច្រៀងបែបទាន់សម័យជាដើម ដែលផ្ទុយពីមនុស្សវ័យចំណាស់នៅក្នុងភូមិរបស់ពួកគេ នៅតែរស់នៅតាមទំនៀមទម្លាប់របស់ដូនតាគ្រឹងដដែល។
«បើជំនាន់ខ្ញុំ ពេលមានអ្នកស្លាប់ គឺមានក្រុមសិល្បៈវាយគង ដើម្បីរាំកំដរសព តែក្មេងឥឡូវក្លាយចង់អស់ហើយ ទាល់តែមានចាក់ធុងបាសរាំ បានពួកគេមករាំកំដរសព»។ នេះជាសម្តីរបស់បុរសជនជាតិគ្រឹងវ័យជាង៤០ឆ្នាំ ដែលកំពុងរស់នៅភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី ស្ថិតនៅចម្ងាយប្រមាណ២៣គីឡូពីក្រុងបានលុង។
វត្តមានធុងបាស កំពុងជំនួសឧបករណ៍ភ្លេងបុរាណរបស់ជនជាតិដើមភាគតិច ដែលស្ទើរតែបាត់បង់នោះ បានទាញក្មេងៗជនជាតិដើមភាគតិចគ្រឹងឱ្យងាកចេញពីប្រពៃណីខ្លួន។ លោក បៀន យ៉ែម ជាយុវជនជំនាន់មុននិងបច្ចុប្បន្ន ជាក្រុមប្រឹក្សាឃុំល្អក់ ស្រុកអូរជុំផងនេះ បានបង្ហាញក្តីបារម្ភយ៉ាងដូច្នេះ៖ «សព្វថ្ងៃ ខ្ញុំបារម្ភណាស់ ដែលទំនៀមទម្លាប់រស់នៅពីជីដូនជីតាមក ឥឡូវបាត់បង់ ហើយមិនត្រឹមតែប៉ុណ្ណឹងទេ វប្បធម៌បរទេសដែលហូរចូលមក ខ្ញុំកំពុងតែភ័យព្រួយដែលឃើញថា ប្អូនៗឥឡូវមិនអាចគ្រប់គ្រងវប្បធម៌ប្រពៃណីខ្លួនឯង។
យ៉ាងណាក៏ដោយ ជនជាតិដើមភាគតិចគ្រឹងប្រមាណ២០០គ្រួសាររស់នៅភូមិល្អក់ ឃុំល្អក់ ស្រុកអូរជុំ ខេត្តរតនគិរី នៅតែគោរពជំនឿលើអារក្ខអ្នកតាដែលថែរក្សាភូមិស្រុករបស់ខ្លួន ប៉ុន្តែ មិនប្រារព្ធពិធីសែនព្រេនញឹកញាប់ដូចពីមុនឡើយ ដោយពួកគាត់រៀបចំតែពេលមានពិធីបុណ្យធំៗប៉ុណ្ណោះ។
ការស្លៀកពាក់ជាទូទៅដូចប្រជាពលរដ្ឋខ្មែរធម្មតាដែរ ពោលគឺយុវជនជនជាតិគ្រឹងមិនស្លៀកប៉ឹង ដែលជាសម្លៀកបំពាក់អត្តសញ្ញាណរបស់ខ្លួនដូចមុនៗឡើយ។ លោក បៀន យ៉ែម ធ្លាប់បញ្ជាក់ប្រាប់សារព័ត៌មានថ្មីៗនៅក្នុងកម្មវិធី«Mercedes-Ben និងកំណប់អាថ៌កំបាំង» កាលពីខែកក្តដា ឆ្នាំ២០១៨ យ៉ាងដូច្នេះ៖ «បច្ចុប្បន្ន (ប៉ឹង) គេស្លៀកសម្រាប់តែកម្មវិធីផ្សេងៗប៉ុណ្ណោះ ហើយមានមនុស្សចាស់ៗមួយចំនួនប៉ុណ្ណោះ ក្រៅពីនេះពួកគេស្លៀកពាក់ធម្មតាដូចជនជាតិខ្មែរ»។
និយាយពីការប្រកបរបរចិញ្ចឹមជីវិតប្រចាំថ្ងៃ ចំពោះយុវជនជនជាតិដើមភាគតិចគ្រឹង ដែលបោះបង់ការសិក្សាភាគច្រើន ទៅធ្វើជាកម្មករស៊ីឈ្នួលធ្វើចម្ការឲ្យគេ និងខ្លះទៀតទៅធ្វើចម្ការជាមួយគ្រួសារ។ ចំណែកចាស់ៗដែលមានអាយុចាប់ពី ៥០ ទៅ ៨០ឆ្នាំ ពួកគាត់នៅតែបន្តធ្វើការងាររបស់ខ្លួន ដូចជា ដាំដំណាំនៅចម្ការ ឬនៅក្នុងទីធ្លាផ្ទះ ធ្វើកាផា និងបតស្រាពាងជាដើម៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
ថ្ងៃ១៧ មេសា កាល៤៩ឆ្នាំមុន កងទ័ពខ្មែរក្រហមដណ្តើមបានទីក្រុងភ្នំពេញ
7 ថ្ងៃ
នាយទាហាន ៨រូប ត្រូវបានព្រះមហាក្សត្រដំឡើងឋានន្តរស័ក្តិផ្កាយ៤
4 ថ្ងៃ
តើពាក្យ«បច្ច័យ»មានន័យច្បាស់លាស់ដូចម្តេច?
1 សប្តាហ៍
សត្វជាង ៧០០ប្រភេទ ត្រូវបានរកឃើញក្នុងតំបន់ព្រៃកោងកាងខេត្តកោះកុង
6 ថ្ងៃ
«មជ្ឈការ»មានន័យខុសពី«វិមជ្ឈការ»ដូចម្តេច?
2 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម