ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​មហាផ្ទៃ ដក​ប៉ូលិស​ភ្នំពេញ​២០​នាក់​ពី​ក្របខ័ណ្ឌ «​ព្រោះ​មិនដែល​ទៅធ្វើ​ការ​»
21, Jun 2019 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​សម្តេច ស ខេង រដ្ឋមន្ត្រី​មហាផ្ទៃ បានចេញ​ប្រកាស​មួយ​នៅ​ថ្ងៃទី​១៧ ខែមិថុនា ឆ្នាំ​២០១៩ ដោយ​សម្រេច​បណ្តេញ​នគ​របាល​២០​នាក់​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ ចេញពី​ក្របខណ្ឌ ក្រោម​មូល​ហេតុថា ពួកគេ បោះបង់ចោល​ការងារ​។ រដ្ឋមន្ត្រី​មហាផ្ទៃ ចាត់ទុក​ការបណ្តេញចេញ​នេះ ថា​ជា​អនុវត្ត​វិន័យ​នគរបាល​។


 
​នគរបាល​ទាំង​២០​នាក់​នោះ មាន​អនុសេនីយ៍ឯក​៤​នាក់ អនុសេនីយ៍ទោ​១១​នាក់ អនុសេនីយ៍ត្រី​៤​នាក់ និង ព្រឹទ្ធ​បាល​ទោ​១​នាក់​។ បើតាម​ប្រកាស ប្រាក់បៀវត្ស និង​របប​ឧបត្ថម្ភ​ផ្សេងៗ​របស់​នគរបាល​ទាំង​២០​នាក់​នោះ នឹងត្រូវ​កាត់ផ្តាច់​និង​លុប​ចេញពី​ក្របខ័ណ្ឌ​នគរបាលជាតិ ចាប់ពី​ខែសីហា ឆ្នាំ​២០១៩ តទៅ​៕

Tag:
 ស ខេង​
  នគរបាល​
© រក្សាសិទ្ធិដោយ thmeythmey.com