ជាតិ
សង្គមជាតិ
ឧទ្ធរណ៍ បើកសវនាការលើសំណើអតីតអ្នកកាសែតអាស៊ីសេរី ដែលសុំឲ្យរួចពីការឃ្លាំមើលតុលាការ លោក អ៊ួន ឈិន (ឆ្វេងដៃ) និង យាង សុជាមេត្តា ស្ថិតនៅសាលាឧទ្ធរណ៍
× សាលាឧទ្ធរណ៍ បានបើកសវនាការនៅព្រឹកថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩នេះ លើសំណើរបស់លោក អ៊ួន ឈិន និង លោក យាង សុជាមេត្តា អតីតអ្នកកាសែតនៃវិទ្យុអាស៊ីសេរី។ អ្នកទាំងពីរ សុំឲ្យសាលាឧទ្ធរណ៍ បញ្ចប់សេចក្តីសម្រេចរបស់ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ដែលដាក់ពួកគេ ឲ្យស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវតុលាការ។
អតីតអ្នកកាសែតទាំងពីររូបនេះ ត្រូវបានចាប់ខ្លួនកាលពីខែវិច្ឆកា ឆ្នាំ២០១៧ ហើយរហូតដល់ខែសីហា ឆ្នាំ២០១៨ ចៅក្រមស៊ើបសួរនៃសាលាដំបូងរាជធានីភ្នំពេញ ក៏សម្រេចដោះលែងពួកគាត់ តែមិនទាន់ទម្លាក់បទចោទ។ ពួកគេ នៅតែស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ។ កន្លងមក ពួកគាត់ ធ្លាប់បង្ហាញផលលំបាកនៃការស្វែងរកការងារ ដោយសារតែពួកគាត់ នៅជាប់បទចោទ និងស្ថិតក្រោមការឃ្លាំមើលរបស់តុលាការ។
អ្នកទាំងពីរ បានរងបទចោទចំនួនពីរ គឺបទប្រគល់ឲ្យបរទេសនូវព័ត៌មានជាអាទិ ដែលធ្វើឲ្យអន្តរាយដល់ការការពារជាតិ ក្រោយតុលាការ រកឃើញថាបានដំឡើងប្រព័ន្ធផ្សព្វផ្សាយ និងផលិតព័ត៌មាន ហើយបញ្ជូនទៅឲ្យស្ថាប័នរបស់ខ្លួន ដែលមានមូលដ្ឋាននៅរដ្ឋធានីវ៉ាស៊ីតោននៃសហរដ្ឋអាមេរិក និងបទផលិតវីដេអូអាសអាភាស៕ Tag:
អ៊ួន ឈិន
យាង សុជាមេត្តា
© រក្សាសិទ្ធិដោយ thmeythmey.com