អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន DKSH Cambodia និង​ក្រុមហ៊ុន​អាហារូបត្ថម្ភ Abbott រៀបចំ​សន្និសីទ​ស្តីអំពី​អាហារូបត្ថម្ភ​វេជ្ជសាស្ត្រ​លើក​៧ ឆ្នាំ​២០១៩
21, Jun 2019 , 11:23 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​៨​ខែមិថុនា ឆ្នាំ​២០១៩ - ក្រុមហ៊ុន DKSH Cambodia សហការ​ដោយ​ក្រុមហ៊ុន​អាហារូបត្ថម្ភ Abbott បានរៀបចំ​សន្និសីទ​មួយ​ស្តីអំពី​«​អាហារូបត្ថម្ភ​វេជ្ជសាស្ត្រ​លើក​ទី ៧ ឆ្នាំ ២០១៩»​។​សន្និសីទ​នេះ រៀបចំឡើង​ដើម្បី​ផ្តល់​ចំណេះដឹង​ថ្មីៗ​ដល់​អ្នកជំនាញ​ផ្នែក​សុខភាព​ប្រមាណ ២៥០​នាក់ មកពី​ទូទាំងប្រទេស​កម្ពុជា ទៅលើ​ការរួមចំណែក​របស់​អា​ហា​រូប​ត្ថ​ម្ភ ក្នុងការ​លើកកម្ពស់​កា​រ​ព្យាបាល និង​ការ​ជាសះស្បើយ​ឆាប់រហ័ស​។  ប្រធានបទ ក៏មាន​ដាក់បញ្ចូល​ម្សៅ​ទឹកដោះគោ Ensure Gold ដែលជា​របកគំហើញ​អាហារូបត្ថម្ភ​ថ្មី ជាមួយ HMB (β-hydroxy-β-methylbutyrate) និង Triple Protein Blend ដែល​ជួយ​បង្កើន​ភាពរឹងមាំ​សាច់ដុំ និង​ជួយ​ឲ្យ​មាន​សុខភាព​ល្អ​សម្រាប់​មនុស្សពេញវ័យ​។ ជាងនេះទៅទៀត វា​ជួយ​កាត់បន្ថយ​ហានិភ័យ នៃ​ការបាត់​បង់ជីវិត​រប​ស់​អ្នកជំងឺ និង​បង្កើន​ស្ថានភាព​អាហារូបត្ថម្ភ នៃ​អ្នកជំងឺ​។​
 
​ប្រធានបទ​បន្ទាប់ ផ្តោតទៅលើ​«​បញ្ហា​កង្វះ​អាហារូបត្ថម្ភ នៃ​អ្នកជំងឺ​សម្រាក​ពេទ្យ​» ដែល​បានបង្ហាញ​ដោយ​លោក​វេជ្ជបណ្ឌិត ស៊ុំ ស​ត្ថា ឯកទេស​ជំងឺ​ទូទៅ ជំនាញ​ខាង​ទឹកនោមផ្អែម ក្រពេញ និង​ជំងឺ​មេតាបូលីស​។ លោក​បាន​ប្រាប់ ឲ្យ​ដឹងថា​៖«​អ្នកជំងឺ នឹង​បាត់បង់​ម៉ាស​រាងកាយ ក្នុងអំឡុងពេល​សម្រាក​ពេទ្យ ដោយ​ការឆ្លង​មេរោគ ឬ ការបាត់បង់​ចំណង់​អាហារ​។ កត្តា​អាហារូបត្ថម្ភ​នៅក្នុង​វិស័យ​សុខាភិបាល តែងតែ​ត្រូវបាន​គេ​មើលរំលង ដោយសារ​កង្វះ​ចំណេះដឹង និង​បទពិសោធន៍​»​។​


 
​បន្ថែម​ពីនេះ លោក JOSE RODOLFO V. DIMAANO, JR នាយក​ផ្នែក​វេជ្ជសាស្ត្រ​ប្រចាំ​តំបន់​អាស៊ី​- ប៉ាស៊ីហ្វិក របស់​ក្រុមហ៊ុន​អាហារូបត្ថម្ភ Abbott អន្តរជាតិ ក៏បាន​ចូលរួម និង​ធ្វើ​បទ​បង្ហាញ លើ​ប្រធានបទ​ទី​២ «HMB - របកគំហើញ​វិទ្យាសាស្ត្រ​ថ្មី នៃ​សារជាតិ​សំខាន់​របស់​សាច់ដុំ​។ លោក​បាន​មានប្រសាសន៍ថា​៖«​នៅពេល​វ័យ​កាន់តែ​ចាស់ យើង​បាត់បង់​សាច់ដុំ​បន្តិច​ម្តងៗ​។

នៅ​ចន្លោះ​អាយុ​ចាប់ពី ៤០ ទៅ ៧០​ឆ្នាំ ម៉ាស​សាច់ដុំ​របស់​យើង អាច​បាត់បង់​រហូតដល់ ៨% រៀងរាល់ ១០​ឆ្នាំ​ម្តង​។ លើសពីនេះទៅទៀត ម៉ាស​សាច់ដុំ នឹង​បាត់បង់​ទ្វេដង​ចាប់ពី​អាយុ ៧០​ឆ្នាំ​។ HMB ត្រូវបាន​ដាក់លក់​លើក​ដំបូង នៅ​ទសវត្ស​ទី ៩០ ដែល​មានតែ​នៅក្នុង​អាហារ​បំប៉ន សម្រាប់​អ្នក​កាយ​វប្បកម្ម និង​ហាត់​សាច់ដុំ តែប៉ុណ្ណោះ​។ តែ​ថ្មីៗ​នេះ HMB និង លំ​ហាត់ប្រាណ​ស្រាលៗ ត្រូវបាន​ប្រើ​ដើម្បី​ទប់ស្កាត់​ការបាត់បង់​ម៉ាស​សាច់ដុំ​ដោយ​កត្តា​អាយុ​»​។ បើតាម​លោក JOSE «HMB» ត្រូវបាន​បង្កើតឡើង​ដោយ​រាងកាយ​យើង តែ​វា​នឹង​ថយចុះ​នៅពេល​អាយុ​កាន់តែច្រើន​។ លោក បន្ថែមថា​៖«​យើង​ក៏​អាច​ទទួលបាន HMB ក្នុង​បរិមាណ​តិចតួច ពី​អាហារ​មួយចំនួន ដូចជា​ផ្លែ​ប័​រ ផ្លែ​ទំពាំងបាយជូរ​»​។​


 
 លោក​វេជ្ជបណ្ឌិត ស៊ុំ ស​ត្ថា បាន​មានប្រសាសន៍ នៅក្នុង​បទ​បង្ហាញ​ថ្មី​មួយទៀត នៅលើ​ប្រធានបទ​«​ការថែបំប៉ន​សាច់ដុំ ជួយ​ដល់​អាយុជីវិត​របស់​អ្នកជំងឺ​៖ ភស្តុតាង​ថ្មី​ពី តួនាទី​សំខាន់ របស់​សារជាតិ​ចិញ្ចឹម​របស់​សាច់ដុំ ចំពោះ​លទ្ធផល​នៃ​ការព្យាបាល​របស់​អ្នកជំងឺ​»​។ 
 
​តាម​បទ​បង្ហាញ​នោះ ការដាក់បញ្ចូល​សារជាតិ HMB ចូលទៅក្នុង​រូបមន្ត​ម្សៅ​ទឹកដោះគោ  ពិតជា​ជួយ​សាងសង់​ម៉ាស​សាច់ដុំ​របស់​អ្នកជំងឺ និង​ធ្វើ​ឲ្យ​សាច់ដុំ​រឹងមាំ​។  លោក​វេជ្ជបណ្ឌិត ស៊ុំ ស​ត្ថា បញ្ជាក់ថា​៖ «​ការសិក្សា​ឈ្មោះ NOURISH គឺជា​ភស្តុតាង​យ៉ាងច្បាស់ ដែល​បង្ហាញ​ពី​ប្រសិទ្ធភាព នៃ HMB ក្នុងការ​ទ្រទ្រង់​ការសាងសង់​ម៉ាស​សាច់ដុំ និង​ជួយ​ដល់​លទ្ធផល​ការព្យាបាល​របស់​អ្នកជំងឺ​។ មាន​អាហារ​មួយចំនួន ដែល​ផ្ទុក​សារជាតិ HMB ក្នុង​បរិមាណ​ដ៏​តិចតួច​មួយ ដែល​បរិមាណ​នោះ មិន​គ្រប់គ្រាន់​សម្រាប់​យើង​ទេ​។ រូបមន្ត​អាហារូបត្ថម្ភ​ដែលមាន​ផ្ទុក HMB គឺជា​ប្រភព​ដ៏​ល្អ​ដែល​ផ្គត់ផ្គង់ HMB ដល់​រាងកាយ​យើង​»​។ 
 
Ensure Gold គឹជា​អាហារូបត្ថម្ភ​សម្រាប់​មនុស្សពេញវ័យ ដែល​ត្រូវបាន​បញ្ជាក់​តាមបែប​វេជ្ជសាស្ត្រ​ថា ជួយ​បង្កើន​កម្លាំង​ឡើងវិញ​ត្រឹមតែ ៨​សប្តាហ៍​។ Ensure Gold មាន​ផ្ទុក​ធាតុ​ផ្សំ​ពិសេស HMB ដែល​ត្រូវបាន​សិក្សា​ស្រាវជ្រាវ​អស់​ជាច្រើន​ឆ្នាំ និង​មានការ​សិក្សា​វេជ្ជសាស្ត្រ​ជាច្រើន​បញ្ជាក់ថា ជួយ​បង្កើន​ភាពរឹងមាំ​នៃ​សាច់ដុំ និង​សមត្ថភាព​រាងកាយ​។ បន្ថែម​ពី HMB ក៏មាន​សារធាតុ​ផ្សំ​ពិសេសៗ​ផ្សេងទៀត​ដូចជា កាបូ​អ៊ី​ដ្រា​ត ជួយផ្តល់​ថាមពល​កាល់ស្យូម និង​វីតាមីន D ជួយ​ធ្វើ​ឲ្យ​ឆ្អឹង និង​ធ្មេញ​រឹងមាំ ល្បាយ​ប្រេង​រុក្ខជាតិ និង​អូ​មេ​ហ្គា 3 ជួយ​ដល់​សុខភាព​បេះដូង សារធាតុ​រ៉ែ និង វីតាមីន ២៨ ប្រភេទ និង​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម ជួយ​ដល់​ប្រព័ន្ធ​ការពារ​រាងកាយ ប្រ៊ី​បាយ​អូ​ទិ​ក ជួយ​ដល់​ប្រព័ន្ធ​រំលាយ​អាហារ​។ Ensure Gold ភាពរឹងមាំ​សម្រាប់​ពេលវេលា​ដែលមាន​តម្លៃ​ក្នុង​ជីវិត​។​
 
*For elderly people as early as 8 weeks, as measured by leg strength, when taken twice a day along with light exercise.
​ឯកសារយោង​: *Edington J et al. Clin Nutr. 2004 Apr;23(2):195-204. ៕

(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com