កីឡាជាតិ
ជាតិ
ក្រុម​ដោ​ន​ថោ​ន​ដែល​ជាប់​លេខ​២​ពូ​ល B ត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​ថៃ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ
22, Jun 2019 , 7:59 am        
រូបភាព
ក្រុមដោនថោន(អាវខៀវក្រហម)ប្រកួតជាមួយក្រុមមីយ៉ាន់ម៉ា, រូបភាពពី Down Town Sport
ក្រុមដោនថោន(អាវខៀវក្រហម)ប្រកួតជាមួយក្រុមមីយ៉ាន់ម៉ា, រូបភាពពី Down Town Sport
ដោយ:
​ក្រុមបាល់ទាត់​ក្នុង​សាល​ដោ​ន​ថោ​ន​ស្ព័ត​(Down Town Sport)​របស់​កម្ពុជា​ត្រូវ​ប្រជែង​ជាមួយ​ក្រុម PTT Bluewave របស់​ម្ចាស់ផ្ទះ​ថៃ​នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ពានរង្វាន់ AFF Futsal Cup នា​ថ្ងៃទី​២២ មិថុនា នេះ នៅ​ខេត្ត Nakhon Ratchasima ប្រទេស​ថៃ​។ ចំណែក​ក្រុម​មី​យ៉ាន់​ម៉ា Myanmar Imperial University ជួប​ក្រុម​វៀតណាម Sanatech Khenh Hoa​។

 
​ក្រុម​ដោ​ន​ថោ​ន​ស្ព័ត​ទទួលបាន​ត្រឹម​ចំណាត់ថ្នាក់​លេខ​២​ប្រចាំ​ពូ​ល B ក្រោយ​ប្រកួត​ចាញ់​ក្រុម​មី​យ៉ាន់​ម៉ា Myanmar Imperial University ក្នុង​លទ្ធផល ៩-៣ កាលពី​ល្ងាច​ថ្ងៃទី​២០ មិថុនា​។ លទ្ធផល​នេះ នាំ​ឲ្យ​ក្រុម​ដោ​ន​ថោ​ន​ត្រូវ​ប៉ះ​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​ថៃ PTT Bluewave ដែលជា​ក្រុម​ចំ​លេខ​១​ពូ​ល A នៅ​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ ខណៈ​លេខ​១​ពូ​ល B មី​យ៉ាន់​ម៉ា ត្រូវ​តតាំង​ជាមួយ​ក្រុម​លេខ​២​ពូ​ល A វៀតណាម Sanatech Khenh Hoa​។ 
 
​សម្រាប់​ការប្រកួត​ដណ្តើម​ចំណាត់ថ្នាក់​លេខ​១​ពូ​ល A កាលពី​ថ្ងៃ​ព្រហស្បតិ៍ ក្រុម​ម្ចាស់ផ្ទះ PTT Bluewave បាន​លត់​ក្រុម​មកពី​វៀតណាម Sanatech Khenh Hoa ជាមួយ​លទ្ធផល ៨-២​។​
 
​ការប្រកួត​វគ្គ​ពាក់កណ្តាល​ផ្តាច់ព្រ័ត្រ​ធ្វើឡើង​នៅ​ថ្ងៃទី​២២ មិថុនា ឆ្នាំ​២០១៩ នៅ​ទីលាន Terminal 21 Hall ក្នុង​ខេត្ត Nakhon Ratchasima ប្រទេស​ថៃ​៕

Tag:
 បាល់ទាត់​
  Down Town Sport
  AFF Futsal Cup
© រក្សាសិទ្ធិដោយ thmeythmey.com