ជាតិ
សង្គមជាតិ
ក្រសួងសុខាភិបាល នឹងចុះបញ្ជិកាឱសថ,បរិក្ខារពេទ្យ និងគ្រឿងសម្អាងតាមអនឡាញ ដើម្បីពង្រឹងការគ្រប់គ្រងឱសថ
× ភ្នំពេញ៖ ក្រសួងសុខាភិបាល នឹងចុះទិដ្ឋាការ បញ្ជិកាឱសថ ឧបករណ៍បរិក្ខារពេទ្យ និងចុះប្រវេទន៍គ្រឿងសម្អាង តាមប្រព័ន្ធ Online ចាប់ពីខែសីហាឆ្នាំ២០១៩នេះតទៅ ដើម្បីពង្រឹងការងារគ្រប់គ្រងឱសថ និងឧបករណ៍បរិក្ខារពេទ្យ និងគ្រឿងសម្អាងឲ្យកាន់តែប្រសើរ។
បើតាមសេចក្តីជំណឹងរបស់ក្រសួងចុះថ្ងៃទី២០ មិថុនា ការចុះបញ្ជិកាឱសថ បរិក្ខាពេទ្យ គ្រឿងសម្អាងតាមOnline ធ្វើឲ្យក្រុមហ៊ុនផលិតផលនីមួយៗ ចំណេញពេលវេលា ផ្តល់ព័ត៌មានឆាប់រហ័សដល់អតិថិជន។
ក្រសួងសុខាភិបាល ក៏បញ្ជាក់ដែរថា ក្រសួងនឹងអនុវត្តប្រើប្រព័ន្ធ QR Code នៅលើប្រអប់ផលិតផលឱសថឧបករណ៍ បរិក្ខារពេទ្យ និងគ្រឿងសម្អាងគ្រប់ប្រភេទ ហើយប្រព័ន្ធនេះនឹងជួយឲ្យមន្ត្រីដឹងព័ត៌មានជាក់លាក់ អំពីលេខទិដ្ឋាការ បញ្ជិកា ឬប្រទេន៍ ប្រភពផលិតផល កាលបរិច្ឆេទផលិត និងផុតកំណត់ការប្រើប្រាស់ ឈ្មោះក្រុមហ៊ុនដែលនាំចូល និងចែកចាយ។ ចំណុចសំខាន់នោះ ប្រព័ន្ធ QR Code នឹងផ្តល់ភាពងាយស្រួលដល់ភ្នាក់ងារត្រួតពិនិត្យឱសថ និងអ្នកប្រើប្រាស់ អាចតាមដានផលិតផលឱសថ និងគ្រឿងសម្អាងក្លែងក្លាយ ឬគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលនៅលើទីផ្សារកម្ពុជា៕
Tag:
ក្រសួងសុខាភិបាល
ផលិតផល
Online
© រក្សាសិទ្ធិដោយ thmeythmey.com