ពីនេះ ពីនោះ
«​អ​វ​សាន្ត​» ឬ​«​អវសាន​» មួយណា​ខុស​មួយណា​ត្រូវ​?
22, Jun 2019 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​ភាពមិនច្បាស់លាស់​ក្នុងការ​ប្រើពាក្យ «​អ​វ​សាន្ត​» និង​«​អវសាន​» នៅតែ​កើតមាន​ដដែល​។ មាន​អ្នកខ្លះ​ប្រើ​ជា​«​អ​វ​សាន្ត​»​ទៅ ហើយ​ខ្លះទៀត​ប្រើ​ជា​«​អវសាន​»​ទៅ​។  ចូរ​ចងចាំ​ថា ពាក្យ​ដែល​ត្រូវ​នឹង​វចនានុក្រម​ខ្មែរ​គឺ «​អវសាន​»​មិនមែន​«​អ​វ​សាន្ត​» ទេ​។ «​អវសាន​» ជាទី​ដែល​ចប់​, ទីបំផុត​, ចុងក្រោយ​, ចុង​បំផុត​។ អវសានកាល កាលដែល​ត្រូវ​ចប់ ឬ​មរណកាល​, អវសានកិច្ច កិច្ច​ដែល​ត្រូវ​ចប់​។​



​ពាក្យ​ដែល​ត្រូវមាន​ច្រើនណាស់ តែ​បែរជា​ពលរដ្ឋ​សរសេរ​ខុស​ទៅវិញ ដោយ​ពាក្យ​ទាំងនោះ​មានដូចជា ព្រាត់ប្រាស់ ពាក្យ​ត្រូវ​គឺ ព្រាត់ប្រាស​, បំ​ភ្លើ​ស ពាក្យ​ត្រូវ​គឺ បំផ្លើស​, ច​រិ​ក​,​ច​រឹក​,​ច​រឹត​, ចា​រឹត ពាក្យ​ដែល​ត្រូវ​គឺ ចរិត សុ​បិ​ន្ត ពាក្យ​ដែល​ត្រូវ​គឺ សុបិន​,​រងចាំ ពាក្យ​ដែល​ត្រូវ រង់ចាំ​,​សង្ហា​រឹម ពាក្យ​ដែល​ត្រូវ សង្ហារិម​,​ផាសុខភាព ពាក្យ​ត្រូវ​គឺ ផាសុកភាព​។​ល​៕ 
 
 

Tag:
 ពន្យល់​ពាក្យ​
© រក្សាសិទ្ធិដោយ thmeythmey.com