ក្រសួងការងារ៖ ព័ត៌មានបឋមឲ្យដឹងថា ជនរងគ្រោះមានដល់ជាង៣០នាក់ ករណីរលំអគារ៧ជាន់នៅព្រះសីហនុ
ជាតិ
សង្គមជាតិ
ក្រសួងការងារ៖ ព័ត៌មានបឋមឲ្យដឹងថា ជនរងគ្រោះមានដល់ជាង៣០នាក់ ករណីរលំអគារ៧ជាន់នៅព្រះសីហនុ
22, Jun 2019 , 10:50 am        
រូបភាព
រូបពីនគរបាលជាតិ
រូបពីនគរបាលជាតិ
ដោយ: ថ្មីៗ
ក្រោយអគារមួយដែលកម្ពស់៧ជាន់ បានបាក់រលំនៅខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី២២មិថុនានេះ ក្រសួងការងារ បានចេញសេចក្តីប្រកាសព័តមាន​ ដោយបញ្ជាក់ថា មានមនុស្សដល់ទៅជាង៣០នាក់ឯណោះ ដែលរងគ្រោះក្នុងឧបទ្ទវហេតុនេះ។



បើតាមក្រសួងការងារ ក្នុងចំណោមជាង៣០នាក់នោះ មានអ្នកស្លាប់៣នាក់ អ្នករបួសធ្ងន់២នាក់ និង អ្នករបួសស្រាល១៦នាក់ ហើយជនរងគ្រោះផ្សេងទៀត ដែលជាប់ក្នុងគំនរអគារដែលរលំនោះ ត្រូវបានសមត្ថកិច្ច កំពុងជួយសង្គ្រោះ។ 

អត្ថបទទាក់ទង



Tag:
 បាក់អាគារ
© រក្សាសិទ្ធិដោយ thmeythmey.com