អត្ថបទពាណិជ្ជកម្ម
ទំនើប​ណាស់​! រថយន្ត SUV Volkswagen ៧ កៅអី ម៉ូ​ដែល​ថ្មី​ទើប​មាន​លក់​នៅ​កម្ពុជា​
22, Jun 2019 , 11:29 am        
រូបភាព
ដោយ: ថ្មីៗ
​ក្រុមហ៊ុន Volkswagen Cambodia បាន​នាំចូល​មកកាន់​ប្រទេស​កម្ពុជា​ជា​ផ្លូវការ នូវ​រថយន្ត​ម៉ូ​ដែល Tiguan Allspace ស៊េរី​ថ្មី ដែលជា​ប្រភេទ SUV ៧ កៅអី ដែលជា​ប្រភេទ​រថយន្ត​ពេញនិយម​នៅ​ទីផ្សារ​កម្ពុជា​។​
 
​រថយន្ត Tiguan Allspace ស៊េរី​ថ្មី​នេះ​មាន​បំពាក់​មកជា​មួយ​នូវ​បច្ចេកវិទ្យា​ទំនើបៗ​ចុងក្រោយ ដែល​អាច​ផ្ដល់​ភាពងាយស្រួល​ដល់​អ្នកបើក​បរ​/​អ្នកដំណើរ និង​មាន​ប្រព័ន្ធ​ជំនួយ​ជាច្រើន​។ ត្រួសៗ​ពី​ចំណុច​ពិសេស​មានដូចជា ៖
 
១. កុង​ទ័​រ​បង្ហាញ​ព័ត៌មាន​ប្រភេទ LED ដែល​គេ​ហៅថា "Virtual Cockpit”


 
២. កាមេរ៉ា​អាច​មើលឃើញ​ស្ថានភាព​ជុំវិញ​បាន ៣៦០ ដឺ​ក្រេ ងាយស្រួល​ដល់​ការចូល​ចត​




 
៣. អេក្រង់​បញ្ហា​មុខងារ​ផ្សេងៗ​មាន​ទំហំ​ធំ​

 
៤. មាន​ប្រព័ន្ធ​ម៉ាស៊ីនត្រជាក់​ចំនួន​ពីរ​តំបន់ មុខ និង​ក្រោយ ដែល​អាច​បញ្ជា​ដាច់ពីគ្នា​


 
​រថយន្ត​នេះ​ក៏មាន​ផ្ដល់នូវ​ជម្រើស​នៃ​ការបើកបរ​ច្រើន​ប្រភេទ សម្រាប់​ប្រើប្រាស់​ក្នុងស្ថានភាព​ផ្លូវ​ផ្សេងៗ​គ្នា ជាពិសេស​មាន​ប្រព័ន្ធ​បូម​ស្វ័យប្រវត្តិ​ដែល​ផ្ដល់នូវ​បទពិសោធន៍​នៃ​ការបើកបរ​ធម្មតា និង​ការបើក Off-Road បាន​យ៉ាង​គាប់ចិត្ត​។ Tiguan Allspace មាន​ជំនួយ​ពី​ប្រព័ន្ធ​បើកបរ 4MOTION ដែលជា​ប្រព័ន្ធ​បើកបរ​ប៉ុង ២ (AWD) អាច​ទ្រាំទ្រ​ស្ថានភាព​ផ្លូវ​ច្រើន​ប្រភេទ​។​
 
 
 
​អ្នកបើកបរ និង​អ្នកដំណើរ​លើ​រថយន្ត Tiguan Allspace ក៏​នឹង​អាច​រីករាយ​នឹង​សំឡេង​ស្ងាត់​នៅ​ខាងក្នុង​រថយន្ត ដោយសារ​គុណភាព​ផលិត​របស់​វិស្វករ​អាល្លឺម៉ង់ ដែល​ជួយ​កាត់បន្ថយ​សំឡេង​រំខាន​ពី​ខាងក្រៅ និង​រំ​ញ័រ​បាន​យ៉ាង​ល្អ​។​
 
​គួរ​ដឹងថា SUV ៧ កៅអី មួយ​នេះ​ប្រើប្រាស់​ម៉ាស៊ីន​ចំណុះ ២,០ លីត្រ ភ្ជាប់​នឹង​ប្រអប់លេខ​ស្វ័យប្រវត្តិ ៧ វគ្គ និង​សន្សំសំចៃ​ប្រេងឥន្ធនៈ​បានល្អ​បំផុត ដោយ​បើកបរ ១០០ គ​.​ម អស់​ប្រេង​ជា​មធ្យម ៧,៣ លីត្រ​ប៉ុណ្ណោះ​។​




 
​ព័ត៌មាន​លំអិត​អាច​អញ្ជើញ​ទៅកាន់​អគារ​តាំង​បង្ហាញ​រថយន្ត Volkswagen ដែល​ស្ថិតនៅ #9392, មហាវិថី​សហព័ន្ធ​រុស្សី ខណ្ឌ​ពោធិ៍​សែន​ជ័យ ក្រុងភ្នំពេញ ឬ​ទំនាក់ទំនង​តាម​ទូរ​សព្ទ​លេខ 023 919 999 / 095 999 820៕



Tag:
 HGB AUTO
© រក្សាសិទ្ធិដោយ thmeythmey.com