ជាតិ
ចាប់ស្ត្រីជនជាតិចិនម្នាក់ ជាអ្នកទទួលខុសត្រូវលើអគាររលំនៅព្រះសីហនុ
× ស្ត្រីជនជាតិចិនម្នាក់ ដែលសមត្ថកិច្ចអះអាងថា ជាអ្នកទទួលខុសត្រូវចំពោះសំណង់អគារ៧ជាន់ ដែលបាក់រលំនៅក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី២២មិថុនានេះ ត្រូវបានឃាត់ខ្លួននិងនាំទៅសាកសួរ។ នេះបើតាមការចុះផ្សាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ។
នគរបាលជាតិ បានឲ្យដឹងថា កម្លាំងសមត្ថកិច្ចរាប់រយនាក់ កំពុងជួយសង្គ្រោះជនរងគ្រោះដែលកំពុងស្ថិតក្នុងអគាររលំនោះ។ ចំណែក ក្រសួងការងារ បញ្ជាក់ថា មានជនរងគ្រោះដល់ទៅជាង៣០នាក់ ដោយក្នុងនោះ មាន៣នាក់បានស្លាប់៕
© រក្សាសិទ្ធិដោយ thmeythmey.com