ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន យក​ករណី​លោក​នរៈ​សត្យា ព្រមាន​មន្ត្រី​ដទៃ​ថា «​អ្នកមាន​ប្រពន្ធ​ច្រើន​នឹងត្រូវ​ដកចេញ​»
22, Jun 2019 , 11:58 am        
រូបភាព
ដោយ: ថ្មីៗ
«​ពួក​អ្នក [​មាន​] ប្រពន្ធ​ច្រើន ត្រូវបាន​ដកចេញ​ជា​បន្តបន្ទាប់ និង​បន្ត​ដកចេញ​នៅពេល​ខាងមុខ​។ នេះ​ជា​អភិក្រម​ទី​៥ គឺ​ការវះកាត់​»​។ នេះ​ជា​សារ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ដែល​ចូលទៅ Comment ក្នុង Status របស់លោក ដួង តារា ដែលជា​ជំនួយការ និង​ជា​អ្នក​កាន់​ទំព័រ​ហ្វេ​ស​ប៊ុ​ក​របស់​សម្តេច​។

 

 
​សារ​របស់​សម្តេចនាយក​រដ្ឋមន្ត្រី គឺ​ស្ថិតក្នុង​បរិបទ​រឿងអាស្រូវ​របស់លោក ថៃ នរ​សត្យា ដែល​ទើបនឹង​ត្រូវបាន​ដកចេញ​ពី​តំណែង​រដ្ឋលេខាធិការ​នៃ​ក្រសួង​វប្បធម៌ បន្ទាប់ពី​លោក បាន​បែកបាក់​ពី​ប្រពន្ធដើម និង​មានការ​បែកធ្លាយ​រូបថត​របស់លោក​និង​ភរិយា​ថ្មី​។ ក្នុង Status របស់លោក ដួង តារា ដែល​លោក បង្ហោះ​លើ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន លោក បាន​សរសេរ​ពាក់ព័ន្ធ​នឹង​រឿង​រ៉ាវ​ក្នុង​គ្រួសារ​របស់លោក ថៃ នរ​សត្យា ក្រោយ​លោក ថៃ នរ​សត្យា ត្រូវបាន​ដកចេញ​ពី​តំណែង និង​បែកបាក់​ពី​ប្រពន្ធដើម​។




​ក្នុង Comment នោះ សម្តេចនាយក​រដ្ឋមន្ត្រី បាន​ប្រា​ប់លោក ដួង តារា និង អ្នកផ្សេង កុំ​ឲ្យ​ប្រកែក​គ្នា និង​ចោទប្រកាន់​គ្នា​ពី​រឿង​ដកតំណែង​លោក ថៃ នរៈ​សត្យា​។ ប្រមុខ​រដ្ឋាភិបាល បកស្រាយ​ទៅ​ពួកគេ​ថា «​ក្នុងឋានៈ​ជា​នាយករដ្ឋមន្ត្រី ខ្ញុំ​មិនមាន​ការចាំបាច់​សួរ​យោបល់​អ្នកណា​ទាំងអស់​លើ​ការដកតំណែង​នេះ​។ ការដកតំណែង​របស់​គាត់​គឺ​ចង់​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួង​វប្បធម៌ មាន​ភាព​ស្អាតស្អំ​....»​។​
 
​សម្តេចនាយក​រដ្ឋមន្ត្រី បាន​យក​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Hun Sen ទៅ​សរសេរ​ក្នុង Comment នោះ មិនមែន​ទំព័រ​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ Samdech Hun Sen, Cambodia Prime Minister នោះទេ​៕
 

Tag:
 ហ៊ុន សែន
© រក្សាសិទ្ធិដោយ thmeythmey.com