ជាតិ
ខ្យល់​កន្ត្រាក់ នៅ​ថ្ងៃទី​២១​ម្សិលមិញ បាន​វាយប្រហារ​ផ្ទះ​ពលរដ្ឋ ២៧៩​ខ្នង នៅ​ខេត្តព្រៃវែង
22, Jun 2019 , 1:37 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ រសៀល​ថ្ងៃទី​២១​ខែមិថុនា ម្សិលមិញ ខ្យល់​កន្ត្រាក់​បាន​ប៉ះពាល់​ផ្ទះ​ប្រជាពលរដ្ឋ​ចំនួន ២៧៩​ខ្នង ក្នុងនោះ​បានធ្វើ​ឲ្យ​រលំ​ផ្ទះ ៤៥​ខ្នង នៅ​ខេត្តព្រៃវែង​។ នេះ​បើតាម​ព័ត៌មាន​ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​។



​ការវាយប្រហារ​ដោយ​ខ្យល់​កន្ត្រាក់​នេះ បាន​កើតឡើង​ក្នុងស្រុក​ចំនួន​៥​នៃ​ខេត្តព្រៃវែង​។ ក្នុងនោះ​ស្រុក​ពារាំង ប៉ះពាល់​ផ្ទះ​ចំនួន ៥៥​ខ្នង ក្នុងនោះ​ធ្ងន់ធ្ងរ​ចំនួន ១៥​ខ្នង​,  ស្រុក​បាភ្នំ​ចំនួន ០៥​ខ្នង រលំ​ចំនួន ០១​ខ្នង​, ស្រុក​មេសាង​រលំ​ចំនួន ០៤​ខ្នង​, ស្រុក​ស្វាយ​អ​ន្ទ​រ​ចំនួន ៥៥​ខ្នង ក្នុងនោះ​រលំ​ចំនួន ០៧​ខ្នង និង​ស្រុក​ពោធិ​រៀង​ចំនួន ១៦០​ខ្នង និង​រលំ​ចំនួន ២៥​ខ្នង​៕

Tag:
 ខ្យល់​កន្ត្រាក់​
© រក្សាសិទ្ធិដោយ thmeythmey.com