ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មក​ស្គាល់​អាហារ​ជួយ​បំបាត់​ការ​ហើមពោះ​សិន​ទៅ​មើល​
22, Jun 2019 , 7:20 pm        
រូបភាព
ដោយ: ថ្មីៗ
​យើងទាំងអស់គ្នា​សុទ្ធតែ​ជួប​ហើយ​រឿង​ហើមពោះ​ពីមួយថ្ងៃ​ទៅមួយថ្ងៃ​។ វា​ប្រហែល​បង្កឡើង​ដោយសារ​យើង​ញ៉ាំ​អាហារ​ច្រើនៗ​ពេក​ក្នុង​រយៈពេល​ខ្លី ឬ​ដោយសារតែ​កំពុង​មានការ​រលាក​ក្នុង​ក្រពះ​ដែល​ទាក់ទង​នឹង​ការ​ញ៉ាំ​អាហារ​ខុស​។​មិន​ខ្វល់​ថា ការ​ហើមពោះ​បង្កឡើង​ដោយ​អ្វី​ឡើយ យើង​នៅតែ​អាចមាន​វិធី​ជាច្រើន​ដោះស្រាយ​ការ​ហើមពោះ​នេះ​ទាំងអស់​។ សំណាង​ដែរ ខាងក្រោម​នេះ​ខ្ញុំ​សូម​ណែនាំ​អំពី​អាហារ​មួយចំនួន​ដែល​ជួយ​សម្រួល​ដល់​ការ​ហើមពោះ​បាន​៖

 
​ត្រសក់​
 
​ជា​អាហារ​មួយ​ប្រភេទ​ដែល​ផ្តល់​ជាតិ​ទឹក​ដ៏​ច្រើន​ដល់​រាងកាយ​បាន ហើយក៏​ផ្ទុក​ទៅដោយ​អង់ស៊ីម​ដែល​អាចជួយ​បំបាត់​ការ​ហើម​ក្នុង​ពោះ​ថែមទៀត​។ ហេតុផល​មួយ​នៅ​ពីក្រោយ​រឿងនេះ​គឺថា ត្រសក់​មាន​អង់​ទី​អុកស៊ីដ​ង់​ច្រើន​ដែល​អាច​កំចាត់​ការ​ហើមពោះ​បាន​។ 
 
​ខ្ញី​
 
​ខ្ញី​ត្រូវបាន​គេ​រកឃើញ​យូរ​មកហើយ​ថា ផ្ទុក​ទៅដោយ​សារធាតុ​ប្រឆាំង​ការ​រលាក ព្រមទាំង​សារធាតុ​សម្លាប់​បាក់តេរី ដែល​អាចជួយ​លុបបំបាត់​មូលហេតុ​នាំ​ឲ្យ​ហើមពោះ​បាន​។ ខ្ញី​មាន​សារធាតុ Zingibain ដែលជា​អង់ស៊ីម​មួយ​អាច​បំបែក​ប្រូតេអ៊ីន​ដែលមាន​ក្នុង​ពោះវៀន​សម្រាប់​បង្កើតជា​ខ្យល់​ក្នុង​ពោះ​បាន​។ 
 
​ចេក​
 
​ចេក​ក៏មាន​ប្រយោជន៍​ដែរ​នៅពេល​ប្រើ​វា​ដើម្បី​ព្យាបាល​ការ​ហើមពោះ ដោយសារតែ​វា​សម្បូរ​ទៅដោយ​ជាតិ​ប៉ូ​តា​ស្យូ​ម ហើយ​ត្រូវបាន​គេ​ដឹង​ទៀតថា ជួយ​ឲ្យ​ក្បាលពោះ​រាបស្មើ​ផង​។ ហេតុផល​មួយ​នៅ​ពីក្រោយ​រឿងនេះ​គឺថា ប៉ូ​តា​ស្យូ​ម​ធ​ញ​វើ​ការសម្របសម្រួល​ជាតិ​សូ​ដ្យូ​ម​ដែលមាន​ក្នុង​ក្រពះ​។ ផ្លែ​ចេក​អាចជា​អាហារសម្រន់​ដ៏​ល្អ​សម្រាប់​បំបាត់​ការ​ហើមពោះ​។ 
 
​ក្រូចឆ្មា​
 
​អ្វី​ដេ​ល​ជា​ការពិត​នោះ​គឺថា ការ​ញ៉ាំ​ទឹក​ក្រូចឆ្មា​ពេល​ហើមពោះ​អាចជា​រឿង​ល្អ​ដោយសារតែ​វា​ជួយ​បំបាត់​បញ្ហា​ក្រពះ​មិន​កិន​ដែរ​។ ចាប់តាំងពី​ជាតិ​អាស៊ីត​ធម្មជាតិ​របស់​ទឹកក្រូច​ឆ្មា​មាន​លក្ខណៈ​ស្រដៀង​នឹង​ពោះវៀន​មក វា​ក៏​អាចជួយ​សម្រួល​ដល់​អង់​ស៊ីម​រំលាយ​អាហារ​ក្នុង​ពោះ ដើម្បី​បន្ថយ​ឧស្ម័ន​ក្នុង​ពោះវៀន​ថែមទៀត​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com