ជាតិ
សេដ្ឋកិច្ច
លោក គីម ហ៊ាង​៖ បើ​គ្មាន​លុយ​ទិញ​ផ្ទះ​ទេ គួរ​ទិញ​ដីឡូត៍​ទុក ឲ្យ​តែមាន​ប្លង់​ត្រឹមត្រូវ​
22, Jun 2019 , 2:59 pm        
រូបភាព
ដោយ:
​លោក គីម ហ៊ាង នាយក​ក្រុមហ៊ុន Khmer Real Estate បាន​ចែករំលែក​ថា បើ​យុវជន​គ្មាន​លទ្ធភាព​ទិញ​ផ្ទះល្វែង​នោះទេ គួរតែ​ទិញ​ដីឡូត៍​ទុក​សម្រាប់​សង់ផ្ទះ​ពេល​ក្រោយ​។ អ្នកមាន​បទពិសោធន៍​ផ្នែក​អចលនទ្រព្យ​ច្រើន​ឆ្នាំ​រូបនេះ បន្ថែមថា បើ​ចាំ​មាន​លុយ​ធ្វើ​ផ្ទះ​ចាំ​ទិញ នោះ​ដី​ឡើងថ្លៃ ហើយ​យុវជន​នៅតែ​គ្មាន​លទ្ធភាព​ទិញ​ដដែល​។ លោក​ប្រាប់ថា គេ​គួរ​ទិញ​ដី​ជិត ឬ​ឆ្ងាយ​ពី​ក្រុង​តាម​លទ្ធភាព កុំ​ចាំ​សន្សំ​លុយ​បាន​ច្រើន​បាន​ទិញ​នោះ​។


 
​សូម​ស្ដាប់​ប្រសាសន៍​លោក  គីម ហ៊ាង ៖
 


 
​លោក គីម ហ៊ាង រម្លឹកថា ដី​ដែល​គេ​ចង់​ទិញ​នោះ ត្រូវតែ​ជា​ដី​ស្របច្បាប់ មាន​បណ្ណ​កម្មសិទ្ធិ​ត្រឹមត្រូវ និង​គ្មាន​វិវាទ​។ ការលើកឡើង​របស់លោក គីម ហ៊ាង ដូចនេះ​គឺ​ដូចគ្នា​នឹង​ការ​ក្រើនរម្លឹក​របស់​អ្នកជំនាញ និង​ស្ថាប័ន​ពាក់ព័ន្ធ ផងដែរ ស្របពេល​ដែលមាន​ករ​ណី​លក់​ដីឡូត៍ និង​គម្រោង​អចលនទ្រព្យ​ផ្សេងទៀត បាន​បង្កើត​បញ្ហា​ដល់​អ្នកទិញ​។ បញ្ហា​ដែល​កើតឡើង​កន្លងមក មានដូចជា​ករណី​គម្រោង​លក់​ដី​ដែល​គ្មាន​កម្មសិទ្ធិ  កម្មសិទ្ធិ​ជាប់​បន្ទុក​ធានា​គារ ដីធ្លី​ជាប់​វិវាទ​ក្ដី ជាដើម​។ កាលពីដើម​ខែឧសភា​ឆ្នាំនេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ណែនាំ​៦​ចំណុច សម្រាប់​ការសម្រេចចិត្ត​ទិញ​លំនៅឋាន ឬ​ដីឡូត៍​៕
 

Tag:
 ដីធ្លី​
  អចលនទ្រព្យ​
  ដីឡូត៍​
  គីម ហ៊ាង​
© រក្សាសិទ្ធិដោយ thmeythmey.com