ជាតិ
បាក់ឌុប
សង្គមជាតិ
បាក់​ឌុប​ឆ្នាំនេះ មាន​បេក្ខជន​ប្រឡង​ជិត​១២​មុឺន​នាក់ និង​មណ្ឌល​ប្រឡង​២០២​មណ្ឌល​
23, Jun 2019 , 7:59 am        
រូបភាព
រូបភាព​ បេក្ខជន​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៨
រូបភាព​ បេក្ខជន​ប្រឡង​បាក់ឌុប​ឆ្នាំ​២០១៨
ដោយ:
​ភ្នំពេញ​៖ សម័យ​ប្រឡង​បាក់​ឌុប​ឆ្នាំនេះ នឹង​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​១៩ ខែសីហា ខាងមុខនេះ ដែលមាន​បេក្ខជន​ប្រឡង​ទូទាំង​រាជធានី​-​ខេត្ត​ជិត​១២​ម៉ឺន​នាក់ និង​មណ្ឌល​ប្រឡង​២០២​មណ្ឌល ដោយ​ចែកចេញជា​៤.៨០៩​បន្ទប់​។



​យោងតាម​ការផ្សាយ​រប​ស់​ក្រសួង​អប់រំ​បាន​បង្ហាញថា បេក្ខជន​ដែល​ប្រឡង​នៅ​ទូទាំង​រាជធានី​-​ខេត្ត​នោះ មាន​ចំនួន​១១៩.២១៧​នាក់ មាន​ស្រី ៦១.០៣១​នាក់ ដោយ​ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ ៤៥.៤១៤​នាក់ ស្រី ២៥.៥២៦​នាក់ និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម ៧៣.៨០៣​នាក់ ស្រី ៣៥.៥៣៨​នាក់ និង​មាន​មណ្ឌល​ប្រឡង​ចំនួន​២០២​មណ្ឌល ដោយ​ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ​៧៥​មណ្ឌល និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​១២៧ មណ្ឌល​។ 
 
​គួររម្លឹកថា​ការប្រឡង​បាក់​ឌុប​នៅ​ឆ្នាំ​២០១៨ មាន​បេក្ខជន​ប្រឡង​សរុប​១១៧.០៦១​នាក់ និង​មាន​មណ្ឌល​ប្រឡង​១៩៥​មណ្ឌល​។ ជា​លទ្ធផល​មាន​សិស្ស​ដែលជា​ប់​និទ្ទេស A ចំនួន​២៩០​នាក់ និទ្ទេស B មាន​ចំនួន​១៥៣២​នាក់ និទ្ទេស C មាន​ចំនួន​៤៦៣១​នាក់ និង​និទ្ទេស D មាន​ចំនួន​១៣៩៩៩​នាក់ ហើយ​និទ្ទេស E​មាន​ចំនួន ៥៤៦០៧​នាក់​៕ 

Tag:
 បាក់​ឌុប​
 ​សិស្ស​
 ​អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com