ជាតិ
សង្គមជាតិ
ឆេះ​ឃ្លាំង​ស្តុក​ធុង​ហ្គាស បណ្តាល​ឲ្យ​ឆេះ​ផ្ទះ​៣-៤​ខ្នង នៅ​ទួល​សង្កែ​
22, Jun 2019 , 3:07 pm        
រូបភាព
ដោយ: ថ្មីៗ
​មាន​ករណី​ឆេះ​ឃ្លាំង​ស្តុក​ហ្គាស​មួយកន្លែង ស្ថិតនៅ​ផ្លូវ​បេតុង ក្រុមទី​៤ ភូមិ​ទួល​ថ្ងាន់ សង្កាត់​ទួល​សង្កែ​ទី​២ ខណ្ឌឫស្សីកែវ រាជធានី​ភ្នំពេញ នា​ម៉ោង​ជិត​១១​ព្រឹក ថ្ងៃទី​២២​មិថុនា​នេះ​។


 
​អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ ចុះផ្សាយ​ថា មូលហេតុ គឺ​ដោយសារ​ផ្សារ​ដែក​ទ្រនើរ​ដាក់​សម្ភារ ហើយ​ធ្លាក់​កម្ទេច​លើ​កំប៉ុង​ហ្គាស បណ្តាល​ឲ្យ​ឆាបឆេះ​បន្ត ដោយ​ក្នុងនោះ ផ្ទះ​២​ខ្នង ឆេះ​អស់​ប្រមាណ​៧០​ភាគរយ ឃ្លាំង​ស្តុក​ហ្គាស ឆេះ​ទាំងស្រុង និង ផ្ទះជួល​ឆេះ​អស់​២​បន្ទប់​។
 

Tag:
 សន្តិសុខ​
  អគ្គិភ័យ​
© រក្សាសិទ្ធិដោយ thmeythmey.com