ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះជាង៨០០ខ្នង នៅស្វាយរៀង
ជាតិ
សង្គមជាតិ
ខ្យល់កន្ត្រាក់ បំផ្លាញផ្ទះជាង៨០០ខ្នង នៅស្វាយរៀង
22, Jun 2019 , 6:30 pm        
រូបភាព
រូបពីមន្ទីរព័ត៌មានខេត្តស្វាយរៀង
រូបពីមន្ទីរព័ត៌មានខេត្តស្វាយរៀង
ដោយ: ថ្មីៗ
ផ្ទះប្រជាពលរដ្ឋនៅខេត្តស្វាយរៀង ដល់ទៅជិត៨០០ខ្នងឯណោះ បានរងការខូចខាតដោយសារខ្យល់កន្ត្រាក់ កាលពីយប់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១៩។



មន្ទីរព័ត៌មានខេត្តស្វាយរៀង បានឲ្យដឹងថា ផ្ទះប្រជាពលរដ្ឋ ដែលរងគ្រោះច្រើនជាងគេ គឺនៅក្នុងស្រុករមាសហែក ដែលមានរហូតដល់ទៅ៧៥១ខ្នង។ ចំណែក ស្រុកផ្សេងទៀត រួមមាន ស្រុករំដួល មាន២៤ខ្នង ស្រុកកំពង់រោទិ៍ មាន២ខ្នង និង ក្រុងស្វាយរៀង មាន២៧ខ្នង។

ដោយឡែក ស្រុក៦ នៅខេត្តព្រៃវែង ក៏មានផ្ទះប្រជាពលរដ្ឋខូចខាតជិត៣០០ខ្នងផងដែរ ដោយសារខ្យល់កន្ត្រាក់ ដែលរួមមាន ស្រុកពារាំង មាន៥៥ខ្នង ស្រុកបាភ្នំ មាន៥ខ្នង ស្រុកមេសាង មាន៤ខ្នង ស្រុកស្វាយអន្ទរ មាន៥៥ខ្នង និងស្រុកពោធិរៀង មាន១៦០ខ្នង៕

អត្ថបទទាក់ទង

© រក្សាសិទ្ធិដោយ thmeythmey.com