សម្តេច ហ៊ុន សែន បញ្ជាពីថៃ ឲ្យអាជ្ញាធរ បន្តកិច្ចការទាំងយប់រកជនរងគ្រោះក្នុងអគារដែលរលំ
ជាតិ
សង្គមជាតិ
សម្តេច ហ៊ុន សែន បញ្ជាពីថៃ ឲ្យអាជ្ញាធរ បន្តកិច្ចការទាំងយប់រកជនរងគ្រោះក្នុងអគារដែលរលំ
22, Jun 2019 , 8:34 pm        
រូបភាព
សម្តេចនាយករដ្ឋមន្រ្តី ស្ថិតក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសថៃ
សម្តេចនាយករដ្ឋមន្រ្តី ស្ថិតក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសថៃ
ដោយ: ថ្មីៗ
នៅយប់ម៉ោង៨កន្លះនាថ្ងៃទី២២មិថុនានេះ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដែលកំពុងចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅប្រទេសថៃ បានឆ្លៀតបង្ហោះសារលើទំព័រហ្វេសប៊ុក ចូលរួមសោយស្តាយ និងរំលែកទុក្ខចំពោះអ្នកបាត់បង់ជីវិត និងអ្នករបួស ក្នុងឧបទ្ទវហេតុបាក់រលំអគារ៧ជាន់នៅខេត្តព្រះសីហនុ។



ពេលទទួលបានដំណឹងអកុសលនេះ សម្តេចនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ចុះជួយសង្រ្គោះជនរងគ្រោះ។ ប្រមុខរដ្ឋាភិបាល បានសរសេរយ៉ាងដូច្នេះថា «ទោះបីខ្ញុំជាប់ប្រជុំក៏ដោយ ក៏ខ្ញុំនៅតែតាមដានដំណើរការរុករក និងសង្រ្គោះ ដែលយប់នេះ ត្រូវធ្វើទាំងយប់បន្តទៀត»៕

មកដល់ពេលនេះ មានអ្នកស្លាប់៧នាក់ និង រកឃើញអ្នករបួស២៣នាក់។ ជាមួយគ្នានេះ សមត្ថកិច្ច បានចាប់ជនជាតិចិន៣នាក់ និងខ្មែរម្នាក់ យកទៅសួរនាំពាក់ព័ន្ធនឹងការសាងសង់អគារនេះ៕ 

Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com