ជាតិ
សម្តេច ហ៊ុន សែន៖ កុំទាន់គិតរឿងដកអភិបាលខេត្ត គិតរឿងរកជនរងគ្រោះសិន
22, Jun 2019 , 8:51 pm        
រូបភាព
«សូមកុំទាន់និយាយដល់រឿងដកឬតែងតាំង តែត្រូវផ្តោតការយកចិត្តទុកដាក់លើការរុករក និងសង្រ្គាះជាមុនសិន»។ នេះការឆ្លើយតបរបស់សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទៅកាន់អ្នកលេងហ្វេសប៊ុក ដែលចូលទៅសរសេរក្នុង Comment របស់សម្តេច សុំឲ្យដកលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ហើយតែងតាំងអ្នកថ្មី។



អ្នកលេងហ្វេសប៊ុកចូលទៅសរសេរ Comment បែបនេះ នៅពេលឃើញសម្តេចនាយករដ្ឋមន្រ្តី បង្ហោះសារចូលរួមរំលែកទុក្ខ និងសម្តែងការសោកស្តាយ ចំពោះអ្នកបាត់បង់ជីវិត និងអ្នករងរបួស ក្នុងឧបទ្ទវហេតុបាក់រលំអគារ៧ជាន់នៅខេត្តព្រះសីហនុ កាលពីព្រឹកថ្ងៃទី២២មិថុនានេះ។ មកដល់ពេលនេះ សមត្ថកិច្ច រកមនុស្ស៧នាក់ បានស្លាប់ និង២៣នាក់ទៀត រងរបួស។

សម្តេចនាយករដ្ឋមន្ត្រី ដែលកំពុងស្ថិតក្នុងប្រទេសថៃ ដើម្បីចូលរួមប្រជុំកំពូលអាស៊ាន បានបញ្ជាឲ្យអាជ្ញាធរមានសមត្ថកិច្ច និងកងកម្លាំងប្រដាប់អាវុធ ចុះជួយសង្រ្គោះជនរងគ្រោះ។ ប្រមុខរដ្ឋាភិបាល បានសរសេរយ៉ាងដូច្នេះថា «ទោះបីខ្ញុំជាប់ប្រជុំក៏ដោយ ក៏ខ្ញុំនៅតែតាមដានដំណើរការរុករក និងសង្រ្គោះ ដែលយប់នេះ ត្រូវធ្វើទាំងយប់បន្តទៀត»៕ 

Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com