ជាតិ
ពីនេះ ពីនោះ
«ហានិភ័យ» គ្មានក្នុងវចនានុក្រមទេ តែក្រុមប្រឹក្សាជាតិភាសាខ្មែរ អនុម័តឲ្យប្រើ
23, Jun 2019 , 7:30 am        
រូបភាព
ថ្វីដ្បិតតែ ពាក្យ «ហានិភ័យ» មិនមាននៅក្នុងវចនានុក្រមខ្មែរ តែពលរដ្ឋខ្មែរចូលចិត្តប្រើប្រាស់ ទើបក្រុមប្រឹក្សាជាតិភាសាខ្មែរ បានប្រកាសឱ្យប្រើប្រាស់ ជាផ្លូវការថាពាក្យ «ហានិភ័យ» ដែលមានន័យថា ហេតុ ឬបញ្ហាប្រឈមផ្សេងៗដែលអាចនាំឱ្យបាត់បង់ ឬខូចខាត នូវបុរាណវត្ថុសិល្បៈ ប្រាសាទបុរាណ និងស្ថានីយបុរាណវិទ្យា។

 

ជាមួយគ្នាផងដែរ ក្រុមប្រឹក្សាជាតិភាសាខ្មែរ បានបង្កើតពាក្យថ្មី ជាច្រើនទៀត រួមមាន «យថាគ្រោះ» និង «នវកម្ម» ជាដើម។ យថាគ្រោះ មានន័យថា បាតុភូតដែលបង្កឱ្យមានបញ្ហាប្រឈម នាំទៅ ដល់ការបំផ្លាញ និងឈានដល់ការវិនាស ហើយ នវកម្ម មានន័យថា ការកែប្រែថ្មី ការផ្លាស់ប្តូរថ្មី ការបញ្ចូលថ្មី ក្នុងអ្វី ដែលមានពីមុន៕ 

Tag:
 ពន្យល់ពាក្យ
  ហានិភ័យ
© រក្សាសិទ្ធិដោយ thmeythmey.com