ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
រលំអគារនៅខេត្តព្រះសីហនុ៖ អ្នកស្លាប់កើនដល់១៧នាក់ គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ
23, Jun 2019 ,
8:06 am
រូបភាព
×
ដោយ:
ថ្មីៗ
ក្រុមប្រតិបត្តិការសង្គ្រោះជនរងគ្រោះដែលអគារសំណង់រលំសង្កត់លើ បានឲ្យដឹងថា គិតត្រឹមម៉ោង ៨ ព្រឹកថ្ងៃទី២៣ ខែមិថុនាឆ្នាំ ២០១៩នេះ ចំនួនអ្នកស្លាប់កើនដល់១៧នាក់ និងអ្នករបួស២៤នាក់ ហើយក្រុមសង្គ្រោះនៅតែបន្តបេសកកម្មស្វែងរកមនស្សដែលសង្ស័យថាអាចមាននៅក្នុងគំនរអគារដួលរលំនេះបន្តទៀត។
តុល្យការចុងក្រោយនៃឧបទ្ទវហេតុរលំអគារនេះបានបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួសចំនួន៤១រូបក្នុងនោះស្លាប់ចំនួន១៧នាក់ ស្រី ៤ នាក់ហើយអ្នករងរបួសចំនួន២៤រូបស្រី ២ នាក់។ សាច់ញាតិជនរងគ្រោះដែលស្លាប់ចំនួន១១នាក់ បានបំពេញបែបបទដើម្បីយកសពទៅធ្វើបុណ្យតាមប្រពៃណី ហើយនៅសល់សាកសពជនរងគ្រោះចំនួន៦នាក់ផ្សេងទៀតដែលអាជ្ញាធរកំពុងទាក់ទងទៅសាច់ញាតិរបស់ពួកគេនៅតាមបណ្តាខេត្តផ្សេងៗ។ កងយោធពលខេមរភូមិន្ទក៏បានជួយដឹកជញ្ជូនសាកសពទៅកាន់ស្រុកកំណើតរស់ជនរងគ្រោះផងដែរ។
ក្រុមការងារជួយសង្គ្រោះជនរងគ្រោះដែលដឹកនាំដោយលោក សាយ សំអាល់ ប្រធានក្រុមការងារថ្នាក់ជាតិចុះជួយខេត្តព្រះសីហនុ ក៏បានបង្ហាញពីបញ្ជីឈ្មោះជនរងគ្រោះដែលទទួលមរណភាព និងរងរបួសផងដែរ។
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
Tag:
រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
«សទិសសព្ទ»និង«សទិសន័យ» មានន័យខុសគ្នាដូចម្តេច?
16 ម៉ោង
ករណីក្រុមហ៊ុន CIC៖ និយ័តករមូលបត្រកម្ពុជា ប្រកាសការពារប្រយោជន៍វិនិយោគិនស្របច្បាប់
3 ថ្ងៃ
ស្រឡាញ់របស់ចាស់ៗ! អ្នកស្រី អាគីម ច្នៃរថយន្ត Jeep ដឹកភ្ញៀវមើលប្រាសាទ និងធម្មជាតិនៅអង្គរ
6 ថ្ងៃ
«បេតិកភណ្ឌវប្បធម៌រូបី» ខុសពី «បេតិកភណ្ឌវប្បធម៌អរូបី»ដូចម្តេច?
5 ថ្ងៃ
«ចេរភាព និងនិរន្តភាព» មានន័យខុសគ្នាបែបណា?
6 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម