អន្តរជាតិ
ពិធីបុណ្យ EID Al-FITR ឆ្នាំ​២០១៩ នៅ​ម៉ាឡេស៊ី ទាក់ទាញ​អ្នកចូលរួម​ជាង​១៥០០​នាក់​
23, Jun 2019 , 1:59 pm        
រូបភាព
​ម៉ាឡេស៊ី​៖ នៅ​រសៀល​ថ្ងៃទី​២២ មិថុនា កម្មវិធី​បើក​ការ​ប្រារព្ធ​ពិធីបុណ្យ EID Al-FITR ឆ្នាំ​២០១៩ នៅ​ប្រទេស​ម៉ាឡេស៊ី ត្រូវបាន​រៀបចំ​ឡើងជា​ផ្លូវការ ក្រោម​វត្តមាន​លោកស្រី YAB Dato Seri Dr. Wan Azizah Dr. Wan Ismail ឧបនាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី និង​មានការ​ចូលរួម​ពី​រដ្ឋមន្ត្រី​ទេសចរណ៍​ម៉ាឡេស៊ី​។ ក្នុង​ព្រឹត្តិការណ៍​ដ៏​ធំ​នេះ មានការ​រៀបចំ​ច​ម្អិ​ត​អាហារ​ប្រពៃណី និង​ពិសារ​ជុំគ្នា​ទីតាំង​រៀបចំ​ពិធី​នៅ​បរិវេណ​សារមន្ទីរ​ព្រះបរមរាជវាំង ក្នុង​ទីក្រុង​កូ​ឡា​ឡាំ​ពួរ​យ៉ាង​សប្បាយរីករាយ​។ តាម​អ្នករៀបចំ​កម្មវិធី មាន​អ្នកចូលរួម​ប្រមាណ ១៥០០​នាក់ ក្នុងនោះ​មាន​ទាំង​អ្នកសារព័ត៌មាន​ដែល​ត្រូវបាន​អញ្ជើញ​មកពី​១៣​ប្រទេស​ក្នុង​តំបន់​អាស៊ាន និង​អឺរ៉ុប​ផងដែរ​។​

 
​គួររម្លឹកថា ប្រទេស​ម៉ាឡេស៊ី​ត្រូវបាន​ចាត់ទុកថា​ជា​ប្រទេសមួយ​ដែល​សម្បូរ​ពិធីបុណ្យ​មួយ ហើយ​ប្រជាជន​ដែល​ចូលរួម​ចិត្តការ​សប្បាយ​ផងដែរ​។ បុណ្យ EID Al-FITR ជា​បុណ្យប្រពៃណី​មួយ​សម្រាប់​អ្នក​កាន់សាសនា​ឥស្លាម ហើយ​វា​ត្រូវបាន​ប្រជាជន​ម៉ាឡេស៊ី ចូលរួម​អបអរ​រយៈ​ពេញ​មួយខែ​នៅក្នុង​ខែ Shawwal នៅក្នុង​ប្រតិទិន​ឥស្លាម បន្ទាប់ពី​ខែ​រ៉​ម៉ា​ឌន ដែលជា​ខែ​តប​អាហារ​ត្រូវបាន​បិទ​បញ្ចប់​៕

​សូម​ទស្សនា​ទិដ្ឋភាព​ទូទៅ​ក្នុង​ពិធី​បើក​ប្រារព្ធ​ពិធីបុណ្យ EID Al-FITR ឆ្នាំ​២០១៩  នៅ​ប្រទេស​ម៉ាឡេស៊ី​ដូចតទៅ 







































© រក្សាសិទ្ធិដោយ thmeythmey.com