ពីនេះ ពីនោះ
ព័ត៍មានសុខភាព
មិន​ចង់​ឆាប់​ចាស់​ទេ ហេតុអ្វី​មិន​ព្យាយាម​ញ៉ាំ​អាហារ​ទាំងនេះ​ឲ្យ​ច្រើន​ទៅ​?
23, Jun 2019 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នក​ចង់​ប្រើ​វិធី​ធម្មជាតិ​ដើម្បី​ជំនួយ​ដល់​សុខភាព​ស្បែក​ឲ្យ​នៅ​ក្មេង​ជានិច្ច​ដែរ​ទេ​? ខ្ញុំ​ជឿថា មនុស្ស​យើង​នាពេល​បច្ចុប្បន្ននេះ​សុទ្ធតែ​ដឹង​រួចមកហើយ​អំពី​ផល​រំខាន​នៃ​ការប្រើប្រាស់​ថ្នាំពេទ្យ​សម្រាប់​ដោះស្រាយ​បញ្ហា​ឆាប់​ចាស់ ហើយក៏​ត្រូវ​ចំណាយ​ច្រើន​ថែមទៀត​ដែរ​។​ដូច្នេះ​បើសិនជា​អញ្ចឹង​មែន ខ្ញុំ​សូម​ណែនាំ​នូវ​អាហារ​មួយចំនួន​ដែល​វា​អាចជួយ​ទប់ស្កាត់​ភាព​ចាស់​របស់​យើង​បាន​មួយចំនួនធំ​ដែរ​ដូចជា​៖

  • ​ម្ទេស​ប្លោក​៖ សម្បូរ​វីតាមីន A ដែល​ជំរុញ​ដល់​សុខ​ភាពល្អ និង​ស្បែក​ស្រស់ស្អាត​ទៀត​
  • ​តែ​បៃតង​៖ សម្បូរ​អង់​ទី​អុកស៊ីដ​ង់​ដែល​អាច​បំបាត់​ភាព​ជ្រីវជ្រួញ និង​អាកា​រៈ​នៃ​ភាព​ចាស់​
  • ​ទឹកក្រូច​ឆ្មា​៖ អាចជួយ​ឲ្យ​ក្រចក​មើលទៅ​ស​ស្អាត និង​កំចាត់​ស្នាក​ស្នាម​លើ​ស្បែក​ថែមទៀត​
  • ​ស្ត្រ​បឺ​រី​៖ សម្បូរ​អង់​ទី​អុកស៊ីដ​ង់​ដែល​អាច​បន្ថយ​ភាព​ចាស់​បាន​
  • ​ទឹកខ្មេះ​ផ្លែ​ប៉ោម​៖ ត្រូវបាន​គេ​ប្រើប្រាស់​សម្រាប់​ព្យាបាល​ជំងឺ​មុន និង​ឬ​ស​លើ​ស្បែក ហើយ​វា​ក៏​ជួយ​សម្អាត​ស្នាក​ស្នាម​ចេញពី​ស្បែក​បានដែរ​៕
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com