ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចង់បានភ្នែកកាន់តែមានសុខភាពល្អ មិនមែនមានតែការ៉ុតនោះទេ!!!
× គេតែងតែនិយាយថា ស្រឡាញ់មនុស្សម្នាក់ស្មើនឹងកែវភ្នែក មានន័យថា គ្រាប់ភ្នែកពិតជាសំខាន់ណាស់សម្រាប់រាងកាយមនុស្ស ព្រោះវាអាចធ្វើឲ្យយើងមើលឃើញពិភពនៅជុំវិញខ្លួនយើងបាន។ ដូច្នេះបើសិនជាមានបញ្ហាកើតមានលើភ្នែក ឬមើលមិនឃើញល្អ វាពិតជាប៉ះពាល់ដល់របៀបរស់នៅខ្លាំងណាស់។ជាមួយគ្នានេះដែរ សុខភាពច្រើនតែអាចថយចុះដោយសារតែកត្តាជាច្រើនដូចជា ស្ត្រេស ជំងឺ គ្រោះថ្នាក់ និងរបបអាហារមិនត្រឹមត្រូវ។ អ្វីដែលជាដំណឹងល្អនោះគឺថា យើងអាចថែរក្សាភ្នែកឲ្យនៅល្អឥតខ្ចោះបានទោះបីជាអាយុកាន់តែច្រើនក៏ដោយ តាមរយៈការញ៉ាំអាហារល្អៗចំពោះសុខភាពភ្នែកដូចជា៖
- ត្រីមានអាស៊ីតខ្លាញ់អូមេហ្គាបីដែលអាចជួយបង្ការជំងឺភ្នែកឡើងបាយបាន។
- បន្លែពណ៌បៃតងចាស់មានសារធាតុ Xeanathin និង Lutein ដែលភ្នែកត្រូវការដើម្បីសុខភាពល្អ។
- ស៊ុតមានវីតាមីន និងជាតិរ៉ែខ្ពស់ ដែលអាចជួយបង្ការភាពស្ងួត និងការខ្វាក់មាន់បាន។
- គ្រាប់ផ្លែឈើដូចជា ផ្លែអាលម៉ុនក៏មានអាស៊ីតខ្លាញ់អូមេហ្គាបី ដែរ។
- ម្ទេសប្លោកពណ៌លឿងមានសារធាតុ Zeaxanthin ដែលដើរតួនាទីយ៉ាងសំខាន់ក្នុងការថែរក្សាភ្នែកឲ្យមានសុខភាពល្អបំផុត។
- ផ្លែឈើជូរៗដូចជា ក្រូច សម្បូរវីតាមីន C ដែលអាចកាត់បន្ថយការកើតជំងឺភ្នែកឡើងបាយ និងជំរុញដល់សុខភាពភ្នែកកាន់តែល្អថែមទៀត៕
ត្រួតពិនិត្យដោយ www.health.com.kh
© រក្សាសិទ្ធិដោយ thmeythmey.com