ជាតិ
រដ្ឋបាលខេត្ត​ព្រះសីហនុ​៖ ប្រតិបត្តិ​ការលើក​គំនរ​បាក់​បែកចេញ​បាន​ជាង​៥០​ភាគរយ​ហើយ​
23, Jun 2019 , 7:00 pm        
រូបភាព
ដោយ: ថ្មីៗ
​រដ្ឋបាលខេត្ត​ព្រះសីហនុ តាមរយៈ​សេចក្តីប្រកាស​ព័ត៌មាន​របស់ខ្លួន នា​វេលា​ប្រមាណ​ម៉ោង​៥​ល្ងាច ថ្ងៃអាទិត្យ ទី​២៣​ខែមិថុនា បាន​អះអាងថា ប្រតិបត្តិ​ការលើក​គំនរ​បាក់បែក​នៅ​ទីតាំង​ដួលរលំ​អគារ​៧​ជាន់ ដំណើរការបាន​ជាង​៥០​ភាគរយ​ហើយ ដោយបាន​រកឃើញ​មនុស្ស​ស្លាប់​១៨​នាក់ និង​របួស​២៤​នាក់​។​



អត្ថបទទាក់ទង




សហការីនៃសារព័ត៌មានថ្មីៗ លោក រំដួល ចិត្រា និង លោក ជាវ សំណាង ទៅរាយការណ៍នៅទីតាំងបាក់រលំអគារ

សារព័ត៌មាន​ថ្មីៗ បាន​បញ្ជូន​សហការី​ពីរ​នាក់ គឺ​លោក រំដួល ចិ​ត្រា និង​លោក ជាវ សំណាង ចុះ​ទៅយក​ព័ត៌មាន​ដោយផ្ទាល់​នៅ​កន្លែងកើតហេតុ​។ ទិដ្ឋភាព​ទូទៅ​ឃើញថា ពលរដ្ឋ​មាន​ចំនួន​ច្រើន​កុះករ​រងចាំ​មើល​ប្រតិបត្តិការ​របស់​ក្រុម​សង្គ្រោះ​នៅ​តំបន់​អគារ​ដែល​រលំ កាលពី​ថ្ងៃទី​២៣ ខែមិថុនា ប៉ុន្តែ​ទីតាំង​ត្រូវបាន​ព័ទ្ធ​ខ្សែ​ជុំវិញ មិន​អនុញ្ញាត​ឲ្យ​សាធារណជន ចូល​ដោយ​សេរី​នោះឡើយ​។​


លោកឧបនាយករដ្ឋមន្ត្រី ប៊ិន ឈិន អមដំណើរដោយលោកអភិបាលខេត្តព្រះសីហនុ យន្ត មីន

​ក្រៅពី​លោក សាយ សំ​អាល់ រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ដែល​ទទួលបន្ទុក​ប្រធាន​ក្រុមការងារ​ថ្នាក់ជាតិ​ប្រចាំខេត្ត​ព្រះសីហនុ នា​រសៀល​ថ្ងៃទី​២៣ ខែមិថុនា នេះ គេ​សង្កេតឃើញ​មាន​វត្តមាន​លោក ប៊ិន ឈិន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទីស្តីការគណៈរដ្ឋមន្ត្រី លោក ញឹម វណ្ណដា អនុប្រធាន​ទី​១ គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ អមដំណើរ​ដោយ​លោក​អភិបាលខេត្ត យន្ត មីន បាន​ចុះ​ជាប់​ផ្ទាល់​នៅ​កន្លែងកើតហេតុ​ផងដែរ​៕













Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com