ជាតិ
រលំអគារ៖ រកឃើញសព១បន្ថែមទៀត ធ្វើឲ្យចំនួនអ្នកស្លាប់កើនដល់២០នាក់
× នៅត្រឹមម៉ោងជាង១១យប់ ថ្ងៃទី២៣ ខែមិថុនា នេះ ក្រុមប្រតិបត្តិការសង្គ្រោះ បានរកឃើញសាកសព១នាក់បន្ថែមទៀតក្នុងគំនរអគារសំណង់៧ជាន់ដែលបាក់រលំនៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២២ ខែមិថុនា ពោលគឺបន្ទាប់ពីរកឃើញសាកសពទី១៩ កាលពីវេលាម៉ោងជិត៩។ មកដល់ពេលចំនួនអ្នកស្លាប់បានកើនឡើងដល់២០នាក់ ខណៈអ្នករបួសមាន២៤នាក់៕
ការរាប់ចំនួនយោងទៅតាមសាកសពដែលត្រូវបានលើកដាក់លើរថយន្តតែប៉ុណ្ណោះ។
© រក្សាសិទ្ធិដោយ thmeythmey.com