គណៈកម្មការពិនិត្យសំណង់នៅព្រះសីហនុ បង្កើតក្រុមការងារបច្ចេកទេស៨ក្រុម
ជាតិ
សង្គមជាតិ
គណៈកម្មការពិនិត្យសំណង់នៅព្រះសីហនុ បង្កើតក្រុមការងារបច្ចេកទេស៨ក្រុម
24, Jun 2019 , 9:46 am        
រូបភាព
លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ដែលទើបនឹងត្រូវបានតែងតាំងជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ទូទាំងខេត្តព្រះសីហនុ
លោក ឡៅ ទិព្វសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី ដែលទើបនឹងត្រូវបានតែងតាំងជាប្រធានគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ទូទាំងខេត្តព្រះសីហនុ
គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ទូទាំងខេត្តព្រះសីហនុ បានបង្កើតក្រុមការបច្ចេកទេសរបស់ខ្លួនប៨ក្រុម ដើម្បីជួយការងារគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ។



ក្រុមការងារបច្ចេកទេសទាំង៨ក្រុមនេះ មានភារកិច្ចត្រួតពិនិត្យបទដ្ឋានផ្នែកបច្ចេកទេស បទដ្ឋានគតិយុត្តិ ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់ក្នុងខេត្តព្រះសីហនុ ហើយត្រូវចុះពិនិត្យលក្ខណសម្បត្តិរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់។ នេះបើតាមសេចក្ដីសម្រេចរបស់គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ទូទាំងខេត្តព្រះសីហនុ ចុះថ្ងៃទី២៣មិថុនា ឆ្នាំ២០១៩។

គួរបញ្ជាក់ថា គណៈកម្មការត្រួតពិនិត្យគុណភាពសំណង់ ត្រូវបានបង្កើតឡើង បន្ទាប់ពីកើតមានករណីបាក់រលំអគារកម្ពស់៧ជាន់នៅក្រុងព្រះសីហនុ នៅព្រឹកព្រលឹមថ្ងៃទី២២ខែមិថុនា។ មកដល់ម៉ោង៩កន្លះព្រឹកថ្ងៃទី២៤មិថុនានេះ សមត្ថកិច្ចរកឃើញអ្នកស្លាប់២៥នាក់ និងអ្នករបួស២៤នាក់ ខណៈការកាយរើសំណង់បាក់បែកនេះ សម្រេចបានជិត៨០ភាគរយហើយ៕

អត្ថបទទាក់ទង

Tag:
 រលំអគារ
  គណៈកម្មការពិនិត្យសំណង់នៅព្រះសីហនុ
© រក្សាសិទ្ធិដោយ thmeythmey.com