ជាតិ
ទូត​ជប៉ុន​រំលែកទុក្ខ​ជនរងគ្រោះ​ក្នុង​ឧ​ប​ទ្ទវ​ហេតុ​បាក់​អគារ​នៅ​ខេត្ត​ព្រះសីហនុ​
24, Jun 2019 , 10:50 am        
រូបភាព
ដោយ: ថ្មីៗ
​លោក ហូ​រី​ណូ​អ៊ុ​ជិ ហ៊ី​ដេ​ហ៊ី​សា ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា នា​ព្រឹក​ថ្ងៃ​ចន្ទ​នេះ បាន​ផ្ញើ​សារ​រំលែក​ទុក្ខ​ជនរងគ្រោះ​ដែល​បាន​រងគ្រោះថ្នាក់ និង​បាត់​បង់ជីវិត​ក្នុង​ឧ​ប​ទ្ទេវ​ហេតុ​បាក់​រលំ​អគារ​នៅ​ខេត្ត​ព្រះសីហនុ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា​។​

 
«​ខ្ញុំ​សូម​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះ និង​សូម​បួងសួង​ឲ្យ​វិញ្ញាណក្ខន្ធ​របស់​ជនរងគ្រោះ​ទៅកាន់​សុគតិភព​»​។ នេះ​ជា​សារ​របស់​ទូត​ជប៉ុន ខណៈ​អ្នកស្លាប់​កើន​ដល់​២៥​នាក់ និង​របួស​២៤​នាក់ ដោយ​គិត​ត្រឹម​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា​។​
 
​សូមបញ្ជាក់ថា អគារ​៧​ជាន់​ដែល​ស្ថិតនៅ​ចំណុច​ភូមិ​៣ សង្កាត់​៤ ក្រុងព្រះសីហនុ ខេត្ត​ព្រះសីហនុ បាន​បាក់​រលំ កាលពី​ព្រឹក​ថ្ងៃទី​២២ ខែមិថុនា ឆ្នាំ​២០១៩​។ អគារ​ដែល​កំពុងស្ថិត​ក្រោម​ការសាងសង់​នេះ មាន​ម្ចាស់​ជនជាតិ​ចិន​ឈ្មោះ Chen Kun  ដែល​បាន​ជួល​ដី​ពី​ឈ្មោះ ញឹក ហ៊ុយ ជនជាតិខ្មែរ​។ អគារ​នេះ ត្រូវបាន​ម៉ៅការ​សាងសង់​ដោយ​ក្រុមហ៊ុន​សំណង់ Xi Gang Tang Gong Gou Ji Haisao ដែលមាន​ថៅកែ ឈ្មោះ Deng Xing Gui និង​អ្នកម៉ៅការ​បូកជញ្ជាំង​អគារ​ឈ្មោះ Gao Yu ។ ក្រោយ​ឧបទ្ទវហេតុ អ្នក​ទាំងនោះ​ត្រូវបាន​ចាប់ខ្លួន​៕
 

Tag:
 រលំអគារ
© រក្សាសិទ្ធិដោយ thmeythmey.com