ជាតិ
សង្គមជាតិ
ជាង៩ម៉ឹននាក់ជាប់បាក់ឌុបឆ្នាំនេះ
× លទ្ធផលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ បានចេញជាផ្លូវការហើយ កាល ពីម្សិលមិញ។ បើតាមតួលេខរបស់ក្រសួងអប់រំ យុវជន និងកីឡា នៅឆ្នាំនេះ មានបេក្ខជន ៩១,៣៧០នាក់ ដែលបានប្រឡងជាប់។
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលបានប្រព្រឹត្តិទៅកាលពីថ្ងៃទី៥ ដល់ថ្ងៃទី៧ ខែ សីហា និងមានបេក្ខជនជាង១០ម៉ឹននាក់ប្រឡងនោះ មានបេក្ខជនប្រមានជាង៩ម៉ឹននាក់ បានប្រឡងជាប់។ បើតាមក្រសួងអប់រំ យុវជន និងកីឡា អាត្រានៃអ្នកជាប់ក្នុងឆ្នាំនេះ កើនឡើង ០,២៩ភាគរយ បើធៀបទៅនឹងឆ្នាំ២០១។
អាត្រានៃបេក្ខជនជាប់មានភាគរយកើនឡើង ខណៈដំណើរការប្រឡងរងការរិះគន់ពីសង្គម ស៊ីវិលដែលធ្វើ្កការពាក់ព័ន្ធ។ តួយ៉ាងសមាគមគ្រួបង្រៀនកម្ពុជាឯករាជ្យរបស់លោក រ៉ុង ឈុន បានសម្តែងការសោកស្តាយ និងរកឃើញថា ការប្រឡងនៅឆ្នាំនេះមានភាពមិនប្រក្រតីជា ច្រើន ដូចជាការបើកចំលង និងទិញលក់វិញ្ញាសារក្នុងបន្ទប់ប្រឡងជាដើម។
ទោះជាយ៉ាងណាក៏ដោយ បើតាមការបញ្ជាក់ពីមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា អ្នកជាប់និទ្ទេសA មានចំនួន៨៦នាក់ តួលេខនេះមានការថយចុះពីឆ្នាំទៅ ដែលអ្នកជាប់និទ្ទេសA មានចំនួនរហួតដល់១០៥នាក់។ ប៉ុន្តែតួលេខនេះ នៅមិនទាន់បញ្ជាក់ពី ចំនួនសិស្សស្រី និងសិស្សប្រុសនោះទេ៕ © រក្សាសិទ្ធិដោយ thmeythmey.com