ពីនេះ ពីនោះ
ព័ត៍មានសុខភាព
ចេះតែ​បែកញើស​ក្រោយ​ពេលបាយ​រួច ដឹង​អត់ថា​មកពី​ហេតុអ្វី​ទៅ​?
04, Jul 2021 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ
​តើ​អ្នកជា​មនុស្ស​ដែល​ងាយ​នឹង​បែកញើស​ទេ​ក្រោយពី​ញ៉ាំ​អាហារ​រួច​? វា​គ្មាន​អ្វីដែល​ត្រូវ​បារម្ភ​ឡើយ ដោយសារតែ​វា​គឺជា​ប្រតិកម្ម​ធម្មតាៗ​សុទ្ធសាធ​។ តាមរយៈ​អត្ថបទ​មួយ​នេះ ខ្ញុំ​នឹង​ប្រាប់​អំពី​មូលហេតុ​ញឹកញាប់​មួយ​បំផុត​នៃ​ការ​បែកញើស​ក្រោយពី​ញ៉ាំ​អាហារ​រួច​។


 
​អាហារ​មាន​ជាតិ​ផ្អែម​
 
​រឿងនេះ​កើតឡើង​ជាពិសេស​បើសិនជា​អ្នក​ចូលចិត្ត​ញ៉ាំ​អាហារ​ណា​ដែលមាន​ជាតិ​ផ្អែម​ច្រើន ដូច្នេះ​វា​ពិតជា​ងាយ​នឹងធ្វើ​ឲ្យ​បែកញើស​ណាស់​ក្រោយពី​ញ៉ាំ​រួច​។ គ្រប់​ពេលដែល​អ្នក​ញ៉ាំ​អាហារ​ផ្អែមៗ រាងកាយ​នឹង​បញ្ចេញ​អាំង​ស៊ុយ​លីន​សម្រាប់​ដឹកនាំ​ជាតិ​ស្ករ​ចេញពី​ចរន្តឈាម​ចូលទៅក្នុង​កោសិកា​ប្រើប្រាស់​។ អាំង​ស៊ុយ​លីន​ច្រើន​អាចធ្វើ​ឲ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​ចុះ​ទាប ហើយ​វា​ក៏​ធ្វើ​ឲ្យ​បែកញើស​ផងដែរ ជាមួយគ្នា​នឹង​អារម្មណ៍​ថប់​អារម្មណ៍ វង្វេងវង្វាន់ ញ័រ​ដៃ និង​ញ័រ​ដើមទ្រូង​ផង​។ 
 
​សីតុណ្ហភាព​ឡើង​ខ្ពស់​
 
​តើ​អ្នកជា​មនុស្ស​ចូលចិត្ត​ញ៉ាំ​អាហារ​ហិ​រ ឬ​ភេសជ្ជៈ​ក្តៅៗ​ដែរ​ទេ​? បើ​អ៊ីចឹង​មែន មិនបាច់​ឆ្ងល់​ច្រើន​ឡើយ​ដែលថា អ្នក​ងាយ​នឹង​បែកញើស​ក្រោយពី​ញ៉ាំ​អាហារ​ទាំងនេះ​រួច​នោះ​។ អាហារ​ហិ​រ ឬ​ក្តៅ​អាចធ្វើ​ឲ្យ​សីតុណ្ហភាព​ក្នុង​រាងកាយ​កើនឡើង និង​អាចធ្វើ​ឲ្យ​ក្រពេញ​ញើស​ធ្វើការ​កាន់តែច្រើន​ដើម្បី​បញ្ចុះ​សីតុណ្ហភាព​រាងកាយ​វិញ​។ ដូច្នេះ​អ្នកនឹង​បែកញើស​ខ្លាំង​សម្រាប់​ដំណោះស្រាយ​របស់​រាងកាយ​។ 
 
​ការរំលាយ​អាហារ​កើន​ឡើយ​
 
​អាហារ​មួយចំនួន​គឺ​ពិបាក​រំលាយ​ណាស់​។ គ្រប់​ពេលដែល​ក្រពះ​ប្រឈម​នឹង​អ្វីដែល​ពិបាក វា​នឹង​ចាយ​ថាមពល​កាន់តែច្រើន​ដើម្បី​រំលាយ​អាហារ​កាន់​តែមាន​ប្រសិទ្ធភាព​។ នៅពេល​រឿងនេះ​កើតឡើង នឹងធ្វើ​ឲ្យ​សង្វាក់​រំលាយ​អាហារ​កើនឡើង រហូតដល់​រាងកាយ​បែកញើស​ច្រើនៗ​ជាមួយគ្នា​ថែមទៀត​។ អាហារ​សម្បូរ​ប្រូតេអ៊ីន​គឺជា​ដើមហេតុ​ធំ​ដែល​នាំ​ឲ្យ​សង្វាក់​រំលាយ​អាហារ​កើនឡើង​ខ្ពស់​បាន​។ 
 
​ចង្វាក់បេះដូង​លោត​ញ៉ាប់​
 
​ដំណើរ​ការណ៍​នៃ​ការរំលាយ​អាហារ​ទាមទារ​ឲ្យ​មាន​ឈាម​ហូរ​កាន់តែច្រើន​ទៅកាន់​ផ្លូវ​រំលាយ​អាហារ ដើម្បី​សម្រួល​ដល់​ការរំលាយ​អាហារ និង​ដឹកនាំ​ជីវជាតិ​ទៅ​ចិញ្ចឹម​រាងកាយ​បានល្អ​។ ដើម្បី​មាន​លំហូរ​ឈាម​ទៅ​ប្រព័ន្ធ​រំលាយ​អាហារ​កាន់តែច្រើន បេះដូង​ត្រូវការ​លោត​កាន់តែ​លឿន ហើយ​សរសៃឈាម​នឹងត្រូវ​រីក​ធំ​។ ដំណើរ​ការណ៍​ទាំងអស់នេះ និង​ផ្តល់​ជា​លទ្ធផល​បែកញើស​ក្រោយពី​ញ៉ាំ​អាហារ​រួច ជាពិសេស​នៅពេល​អ្នក​ញ៉ាំ​អាហារ​ច្រើនៗ​តែម្តង​។ 
 
​ក្រពះ​មិន​កិន​
 
​បើសិនជា​អ្នក​ងាយ​នឹង​ញ៉ាំ​អាហារ​ច្រើនៗ ឬ​ញ៉ាំ​អាហារ​សម្បូរ​ខ្លាញ់ និង​ហិ​រ​ទៀត វា​ទំនងជា​ធ្វើ​ឲ្យ​បែកញើស​ណាស់​ដោយសារតែ​ក្រពះ​មិន​កិន​អាហារ​បានល្អ​។ អាកា​រៈ​នៃ​ក្រពះ​មិន​កិន​អាហារ​អាចមាន ឈឺពោះ ក្រហាយ​ទ្រូង និង​ហើមពោះ​។ 
 
​ចង្កោម​រោគសញ្ញា Frey’s Syndrome
 
​មាន​ហេតុផល​ច្រើន​ណាស់ដែរ ដែល​និយាយថា ការ​បែកញើស​ក្រោយ​ញ៉ាំ​អាហារ​រួច​អាចជា​ជំងឺ​ណាមួយ​ក្នុង​ខ្លួន ហើយ​រឿង​មួយ​ដែល​គេ​ឃើញ​ច្រើន​នោះ​គឺ Frey’s Syndrome​។ វា​ជា​ជំងឺ​ដ៏​កម្រ​មួយ​ដែលមាន​ការខូចខាត​ទៅ​លើ​ក្រពេញទឹកមាត់​ឬ​សរសៃប្រសាទ​ដែល​គ្រប់គ្រង​ក្រពេញ​នេះ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh

© រក្សាសិទ្ធិដោយ thmeythmey.com