ជាតិ
សម្ដេចដកលោក ញឹម វណ្ណដា ពីតំណែងទេសរដ្ឋមន្ត្រី និងអនុប្រធានទី១គ្រប់គ្រងគ្រោះមហន្តរាយ លោក ញឹម វណ្ណដា (ស្តាំ) ចុះទៅតំបន់កើតហេតុជាមួយលោក យន្ត មីន។ ថតដោយ ជាវ សំណាង
× សម្ដេចនាយករដ្ឋមន្ត្រីបានសម្រេចដកលោក ញឹម វណ្ណដា ចេញពីតំណែងទេសរដ្ឋមន្ត្រី និងជាអនុប្រធានទី១គណៈកម្មកាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ។
សម្ដេចបានសរសេរលើហ្វេសប៊ុកនៅរសៀលថ្ងៃទី២៤ ខែមិថុនាដូចនេះថា៖«ខ្ញុំក៏សូមបញ្ជាក់ថាថ្ងៃនេះខ្ញុំបានសម្រេចចិត្តដកឯកឧត្តម ញឹម វណ្ណដា ចេញពីតំណែងជាទេសរដ្ឋមន្ត្រីនិងជាអនុប្រធានទី១នៃគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយដោយមូលហេតុខ្វះការទទួលខុសត្រូវនិងភូតភរ»។
ក្នុងសារលើហ្វេសប៊ុកតែមួយនេះ សម្ដេចក៏បានទទួលសំណើលាលែងរបស់លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដោយដាក់លោក គួចចំរើន ដែលជាអភិបាលខេត្តកំពង់ចាមជំនួស៕
© រក្សាសិទ្ធិដោយ thmeythmey.com