ជាតិ
លោក គន់ គីម កាន់តំណែងរបស់លោក​ ញឹម វណ្ណដា
24, Jun 2019 , 2:27 pm        
រូបភាព
ភ្លាមៗក្រោយដកទេសរដ្ឋមន្រ្តី ញឹម វណ្ណដា ចេញពីតំណែងអនុប្រធានទី១នៃ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្តីសម្រេចនៅថ្ងៃទី២៤មិថុនានេះ តែងតាំងទេសរដ្ឋមន្ត្រី គន់ គីម​ ជំនួស។ 

សម្តេចនាយករដ្ឋមន្រ្តី បានសរសេរលើទំព័រហ្វេសប៊ុកថា ការដកតំណែងនេះ គឺដោយសារតែលោក ញឹក វណ្ណដា ខ្វះការទទួលខុសត្រូវ និងភូតភរ។ ប្រមុខរដ្ឋាភិបាល ពុំបានបញ្ជាក់ឡើយថា លោក ញឹម វណ្ណដា ខ្វះការទទួលខុសត្រូវ និងកុហកលើរឿងអ្វី ប៉ុន្តែ ទំនងជាពាក់ព័ន្ធនឹងការបាក់រលំអគារនៅខេត្តព្រះសីហនុ៕ 

Tag:
 គន់ គីម
© រក្សាសិទ្ធិដោយ thmeythmey.com